ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីចាប់ផ្តើមជួយដល់ស៊ីរីកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង Deir Ezzor

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ីនិងរដ្ឋាភិបាលស៊ីរីបានរួមគ្នា ដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅភាគខាងកើតទីក្រុង Deir Ezzor ប្រទេសស៊ីរី ដោយផ្តោតសំខាន់ទៅលើមន្ទីរពេទ្យនិងសាលារៀន។

មេបញ្ជាការកងទ័ពរុស្ស៊ី ប្រចាំនៅស៊ីរី លោក Evgeny Poplavsky បានបញ្ជាក់ថា ពេលនេះយើងត្រូវខិតខំជួយដល់ពលរដ្ឋសុីរី ក្នុងការរស់នៅឲ្យបានប្រសើរឡើង វិញក្រោយសង្គ្រាម។ នៅថ្ងៃបើកវេសន កាល កម្លាំងទាហានរុស្ស៊ីនៅក្នុងប្រទេសស៊ីរីបានទៅជួយដល់កុមារនៅទីនោះ ដោយបានផ្តល់សៀវភៅ ប៊ិច និងស្បៀង អាហារជាដើម។ មិនតែប៉ុណ្ណោះ ក៏បាន បង្កើតមន្ទីរពេទ្យចល័ត សម្រាប់ជួយដល់ ពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។

លោក Ibrahim Al Huage នាយក សាលារៀន Hatla បានបញ្ជាក់ថា កាលពីមុនសាលានេះត្រូវបានចាត់ទុកថាជា សាលាល្អបំផុតនៅជាយក្រុង Deir Ezzor ដោយមានបើកបង្រៀនសិស្សជាង៤០ឆ្នាំមកហើយ។ ប៉ុន្តេចាប់តាំងពីក្រុមភេរវកម្ម IS មកគ្រប់គ្រងនៅទីនេះ ផ្នែកមួយនៃអគារសាលារៀនត្រូវបានប្រែក្លាយទៅជាមន្ទីរឃុំឃាំង ។ ទីក្រុងនេះត្រូវបានក្រុមភេរវកម្ម IS គ្រប់គ្រងតាំងពីឆ្នាំ២០១៤។

នៅថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំង ទាហានស៊ីរី ដែលមានការជួយអន្តរាគមន៍ពីរុស្ស៊ីបានប្រកាសថាបានរំដោះទីក្រុងនេះទាំងស្រុងពីដៃក្រុមភេរវកម្ម។

នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀតដែលពាក់ព័ន្ធនិឹងស៊ីរីនោះដែរ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចអនុញ្ញាតឲ្យបន្តដឹកជំនួយមនុស្សធម៌ ទៅតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៅស៊ីរី ថែមមួយឆ្នាំទៀត។ រុស្ស៊ី ចិននិង បូលីវី ធ្វើអនុបវាទ ប៉ុន្តែ គ្មានវេតូជំទាស់សេចក្តីសម្រេចនេះទេ។ ស្ថានការណ៍ស៊ីរី នៅតែបន្តដុនដាប។ ជនស៊ីវិល១៩នាក់ ក្នុងនោះមានកុមារ៧នាក់ បានស្លាប់ក្នុង ការវាយប្រហារ នៅតំបន់កាន់កាប់ដោយ ក្រុមឧទ្ទាម ក្នុងខែត្តអុីតឡេប ភាគពាយព្យ ប្រទេស។

ក្នុងចំណោមមនុស្ស១៣លាននាក់នៅស៊ីរី ដែលត្រូវការជំនួយមនុស្សធម៌ មាន មនុស្សប្រហែល៣លាននាក់ ដែលបាន ទទួលជំនួយពីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលដែលបំពេញបេសកកម្មជួយប្រជាជនតាមតំបន់ក្រុមឧទ្ទាមស៊ីរីកាន់កាប់។ សេចក្តីសម្រេចពន្យារពេល ផ្តល់ជំនួយមនុស្សធម៌ទៅតំបន់ក្រុមឧទ្ទាមស៊ីរី ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិអនុម័ត ១២សំឡេង ទល់ នឹងអនុបវាទ៣សំឡេង គឺអនុបវាទរបស់​រុស្ស៊ី ចិន និងបូលីវី ប៉ុន្តែ គ្មានវេតូជំទាស់ ទេ។ ការដឹកស្បៀងទៅជួយប្រជាជននៅតំបន់ក្រុមឧទ្ទាមនឹងពន្យារថែម១ឆ្នាំ រហូត ដល់ថ្ងៃ១០មករា ឆ្នាំ២០១៩។

រុស្ស៊ីជាដៃគូរបស់រដ្ឋាភិបាលស៊ីរី ប្រាប់ ថា គ្មានបំណងបង្អាក់ដំណើរការដឹកស្បៀងមនុស្សធម៌ស៊ីរីទេ គ្រាន់តែជំទាស់ការពន្យារបែបបច្ចេកទេស នៃសេចក្តីសម្រេច ប៉ុណ្ណោះ។ រុស្ស៊ីទាមទារឲ្យពង្រឹងការត្រួតពិនិត្យការដឹកស្បៀងទាំងនោះ ដើម្បី បញ្ចៀសកុំឲ្យមានការលួចលាក់ដឹកអាវុធ ដើម្បីលក់ក្នុងទីផ្សារងងឹត។

សេចក្តីសម្រេចពន្យារពេលដឹកជំនួយមនុស្សធម៌នេះ ស្នើដោយជប៉ុន អេហ្ស៊ីប និងស៊ុយអែត ជាសំណើសុំឲ្យរដ្ឋាភិបាលស៊ីរីផ្តល់ចម្លើយឲ្យឆាប់រហ័សដល់ការស្នើផ្សេងៗរបស់អង្គការសហប្រជាជាតិ ហើយ បើអាច រដ្ឋាភិបាលស៊ីរីគួរតែផ្តល់ចម្លើយជាវិជ្ជមាន។ សេចក្តីសម្រេចគូសបញ្ជាក់ផង ដែរថា ស្ថានការណ៍ស៊ីរីនៅតែបន្តធ្លាក់ដុនដាប ព្រោះស៊ីរីនៅមិនទាន់រកបានដំណោះស្រាយនយោបាយនៅឡើយ។ កិច្ចពិភាក្សាសន្តិភាពក្រុងហ្សឺណែវ រវាងរដ្ឋាភិបាល នឹងក្រុមឧទ្ទាមស៊ីរី ជុំទី៨ហើយ ក៏នៅតែ មិនផ្តល់លទ្ធផលអ្វីយកជាការបាន។ អង្គការសហប្រជាជាតិនឹងស្នើប្រតិទិនមួយ សម្រាប់ការបោះឆ្នោត ទៅឲ្យគ្រប់ភាគីក្នុង ជម្លោះស៊ីរី។ អង្គការសហប្រជាជាតិក៏នឹងស្នើនីតិវិធីកំណែទម្រង់ផ្សេងៗដល់ពួកគេផងដែរ។

ស្ថានការណ៍ស៊ីរីបន្តធ្លាក់ដុនដាប។ ជនស៊ីវិល១៩នាក់ ក្នុងនោះមានកុមារ៧នាក់បានស្លាប់ក្នុងការវាយប្រហារ ក្នុងតំបន់មួយកន្លែងកាន់កាប់ដោយក្រុមឧទ្ទាមស៊ីរី នៅភាគពាយព្យប្រទេស។ កាលពីថ្ងៃអង្គារ ទី១៦ ខែមករា មនុស្ស៣នាក់ក្នុងនោះមានកុមារម្នាក់ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែក នៅសង្កាត់មួយកន្លែងភាគខាងកើតក្រុងដាម៉ាស់៕ ម៉ែវ សាធី

 


ចែករំលែក៖