ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីជាអ្នកទទួលបានផលប្រយោជន៍ច្រើនជាងគេនៅក្នុងប្រទេសស៊ីរីដោយការលក់អាវុធ

ចែករំលែក៖

ចាប់តាំងពីរុស្ស៊ីចូលរួមនៅក្នុងសមរភូមិវាយប្រហារក្រុមភេរវកម្ម ជួយដល់រដ្ឋា ភិបាលស៊ីរី មក ប្រទេសនេះទទួលបានការកុម្មង់ទិញអាវុធជាច្រើនទាំងមីស៊ីលនិង យន្តហោះចម្បាំង ដោយរុស្ស៊ីថែមទាំង អូសទាញបានអតិថិជនរបស់អាមេរិកទៀតផង ក្នុងនោះមាន ឥណ្ឌា ជាដើម ក៏ត្រូវ បង្វែរទៅទិញអាវុធពីរុស្ស៊ីនោះដែរ ។

នៅពេលនេះរុស្ស៊ីទទួលបានប្រាក់កាន់តែច្រើនដោយការលក់មីស៊ីល S-300 ទៅឲ្យស៊ីរី ។ការទទួលបានផលប្រយោជន៍នោះគឺដោយសារតែការវាយប្រហាររបស់អីុស្រាអែលទៅលើ ទីតំាងនៅក្នុងប្រទេស ស៊ីរី និងការបាញ់មីស៊ីលទៅចំយន្តហោះ របស់រុស្ស៊ីសម្លាប់មនុស្ស១៥នាក់ បង្ខំឲ្យស៊ីរីត្រូវតែទិញប្រព័ន្ធមីស៊ីលការពារទំនើបពីរុស្ស៊ី គឺ S-300 ។

នៅពេលនេះស៊ីរីបានបញ្ជូនទឹកប្រាក់ មួយចំនួនធំ គឺមានរហូតដល់ទៅ ១ពាន់ លានដុល្លារ ឲ្យរុស្ស៊ីដើម្បីទទួលបានមីស៊ីលការពារ S-300 ។ សកម្មភាពខាងលើ គឺដោយសារតែអីុស្រាអែល បានវាយ ប្រហារទៅលើទីតាំងរបស់ស៊ីរី ។

ការបញ្ជូនមីស៊ីលទាំងនោះទៅកាន់ ប្រទេសស៊ីរីបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ទាហានអីុស្រាអែល ។ ពេលនេះកម្លាំង ទាហានអីុស្រាអែលចាំបាច់ត្រូវតែ បង្កើនអាវុធទំនើបជាងមុនទើបអាចគេចផុតពីការវាយប្រហារដោយប្រព័ន្ធមីស៊ីលខាងលើ។

ចំណុចទាំងនោះហើយ បានជាពេល កន្លងមក ក្រុមអ្នកឯកទេសវិភាគបានលើក ឡើងថា ស៊ីរីជាទីតាំងសាកល្បងអាវុធ ទំនើបៗរបស់រុស្ស៊ី និងបណ្តាប្រទេស លោកខាងលិច ។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍ នោះគឺអាវុធរបស់រុស្ស៊ី មិនដែលចូលរួមនៅក្នុងសមរភូមិពិតប្រាកដនោះឡើយ ទើបតែពេលនេះ រុស្ស៊ីមានឱកាស សាកល្បង ដោយការសាកល្បងនោះមិន ត្រឹមតែ មិនចំណាយអស់ប្រាក់នោះទេគឺថែមទាំងរកប្រាក់ចំណូលបានយ៉ាងច្រើនទៀតផង។

ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ការបញ្ជូនប្រព័ន្ធមីស៊ីលទៅកាន់ ប្រទេស ស៊ីរីបានចាប់ផ្តើមហើយ ។

មីស៊ីលដែលរុស្ស៊ីបញ្ជូនទៅកាន់ស៊ីរីនាពេលនេះ គឺទាហានស៊ីរីមិនទាន់អាចប្រើប្រាស់បាននៅឡើយទេ មានតែទាហានការពាររុស្ស៊ីប៉ុណ្ណោះជាអ្នកប្រើប្រាស់ ដោយត្រូវរង់ចាំរហូតដល់ការហ្វឹកហាត់កម្លាំង ទាហានការពារស៊ីរី អាចប្រើប្រាស់បាន។ មីស៊ីលនោះក៏អាចជួយការពារទាហានរុស្ស៊ីនៅក្នុងប្រទេសស៊ីរីផងដែរ។

ការទទួលបានផលប្រយោជន៍លើគ្រប់វិស័យ ជាពិសេសគឺការលក់សព្វាវុធ ក្រោយរុស្ស៊ីបានសាកល្បងអាវុធនៅលើសមរភូមិពិតក្នុងប្រទេសស៊ីរី ជួយឲ្យក្រុមហ៊ុនផលិតអាវុធរុស្ស៊ីទទួលបានអតិថិជនកាន់តែ ច្រើន ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងការវាយប្រហារ របស់ទាហានរុស្ស៊ីនៅក្នុងប្រទេសស៊ីរី ទៅលើក្រុមភេរវ កម្ម បានសម្លាប់មនុស្សដល់ទៅជាង១៨ពាន់នាក់ ក្នុងនោះមានទាំងពលរដ្ឋស្លូត ត្រង់ផងដែរ ។

តាមរបាយការណ៍របស់អង្គការក្រៅ រដ្ឋាភិបាល និងអង្គការសិទ្ធិមនុស្ស បាន បញ្ជាក់ថា មានមនុស្សជាង១៨.០០០នាក់ ក្នុងនោះ ជិត៨ពាន់នាក់ជាជនស៊ីវិលបាន ស្លាប់ នៅក្នុងប្រតិបត្តិការយោធារុស្ស៊ី គិតចាប់ពីរុស្ស៊ីចូលធ្វើអន្តរាគមន៍យោធានៅស៊ីរី ជួយរដ្ឋាភិបាលលោកបាសា អាល់ អាសាដ តាំងពីឆ្នាំ២០១៥មក។ នេះបើតាមការអះអាងរបស់អង្គការសង្កេតការណ៍សិទ្ធិមនុស្សនៅស៊ីរី OSDH នៅថ្ងៃអាទិត្យទី ៣០កញ្ញា ២០១៨ ដោយបញ្ជាក់ថាចំនួនសរុបនៃជនរងគ្រោះបាត់បង់ជីវិត នៅស៊ីរី បានកើនឡើងដល់ជាង៣៦ម៉ឺននាក់ បើគិតតាំងពីវិបត្តិស៊ីរីបានផ្ទុះឡើងមក។

បើតាមនាយកអង្គការអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅស៊ីរី ពីខែកញ្ញា ២០១៥ដល់ខែកញ្ញា២០១៨ បានផ្តាច់ ជីវិតមនុស្សអស់ ១៨.០៩៦នាក់ ក្នុងនោះ ៥.២៣៣នាក់ជាពួកជីហាតដរដ្ឋអ៊ិស្លាម ៤.៨៧៥នាក់ជាយុទ្ធជនប្រដាប់អាវុធនៃក្រុមចលនាឧទ្ទាម អ៊ិស្លាមជ្រុលនិយម និងក្រុងជីហាដ និង ៧.៩៨៨នាក់ ពោល គឺ ៤៤%នៃអ្នកស្លាប់សរុប ជាជនស៊ីវិល។

ជាសសរទ្រូងរបស់រដ្ឋាភិបាលក្រុងដាម៉ាស រុស្ស៊ីដែលបានសម្រេចចូលធ្វើអន្តរាគមន៍យោធានៅស៊ីរី កាលពីថ្ងៃទី ៣០ កញ្ញា ២០១៥ តែងតែបដិសេធជារៀងរហូតមកថាមិនដែលបានវាយប្រហារលើជន ស៊ីវិលទេ។ វត្តមានរបស់រុស្ស៊ីនេះបានប្តូរស្ថានការណ៍យោធាយ៉ាងខ្លាំង ! មុនអន្ត រាគមន៍ របបលោកបាសា អាល់អាសាដ គ្រប់គ្រងប្រទេសតែប្រមាណ២៦% ទល់ នឹងពួករដ្ឋអ៊ិស្លាមជាង៥២%។ តែថ្ងៃនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរី ត្រួតត្រាដែន ដីពីរភាគបី ឯរដ្ឋអ៊ិស្លាម រលាយស្ទើរបាត់ អស់រលីងពីប្រទេស ដោយសារកម្លាំងវាយប្រហាររបស់កងទ័ពសម្ពន្ធមិត្តរុស្ស៊ីផង និងការវាយប្រហាររបស់សម្ពន្ធមិត្តអន្តរជាតិ ដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន និងជំនួយ កងទ័ពអារ៉ាប់គួដផង។ ចំណែកពួកឧទ្ទាម ក៏បាត់កម្លាំងនិងបាត់ទីតាំងចុងក្រោយ របស់ខ្លួននៅភាគខាងត្បូងប្រទេសកាលពីខែមុន ហើយនៅសេសសល់ផ្តុំគ្នាច្រើនតែក្នុងខេត្តអុីឡិប ភាគពាយ័ព្យប្រទេស។

ក្រៅអំពីអន្តរាគមន៍យោធា រុស្ស៊ីក៏សកម្មខ្លាំងខាងផ្នែកការទូត ដោយបានប្រើសិទ្ធិវេតូប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិចំនួន១២លើក គិតចាប់តាំងវិបត្តិស៊ីរីផ្ទុះឡើងនៅឆ្នាំ២០១១។ រុស្ស៊ីក៏បានផ្តួចផ្តើមបើកផ្លូវចរចាអន្តរស៊ីរី នៅទីក្រុងហ្សឺណែវក្រោមម្លប់អង្គការស.អ.ប. និង ចរចាឱ្យក្រុមឧទ្ទាមតូចៗមួយចំនួនព្រមចុះចូល ប្រគល់ដែនដីគ្រប់គ្រងមកឱ្យរដ្ឋាភិបាលលោកអាសាដ ដោយមិនឆ្លងកាត់អាវុធ។

កាលពីថ្ងៃទី ១៧ ខែកញ្ញា រុស្ស៊ីបានចុះ កិច្ចព្រមព្រៀងជាមួយទួរគី បង្កើតតំបន់ គ្មានកងទ័ពនៅថ្ងៃទី១៥តុលា ទទួលយក ដោយក្រុម ឧទ្ទាមទាំងឡាយផង និងពួក ជីហាដផង ហើយថែមទាំងអាចបញ្ជៀស គម្រោងការវាយប្រហារយោធាទ្រង់ទ្រាយបានទៀត។ នៅថ្ងៃនេះពួកឧទ្ទាមមួយក្រុមធំដំបូង បានចាប់ផ្តើមដកទ័ព អាវុធយុទ្ធ ភណ្ឌធុនធ្ងន់ ស្របតាមកិច្ចព្រមព្រៀង ហើយ។ នេះបើតាមនាយកអង្គការ ដដែល។

ផ្ទុះឡើងនៅឆ្នាំ២០១១ ដោយការ បង្ក្រាប​ចលនាបាតុកម្ម វិបត្តិស៊ីរី បានអូសបន្លាយនិងកាន់តែស្មុគស្មាញឡើងទៅតាមពេលវេលា។ វិបត្តិនេះបានសម្លាប់ជីវិត មនុស្សអស់សរុបជាង៣៦ម៉ឺននាក់និងជនផ្លាស់ទីភៀសខ្លួនរាប់លាននាក់៕ ម៉ែវ សាធី


ចែករំលែក៖