ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី​ប្រតិកម្មយ៉ាងខ្លាំង ក្រោយ​អាមេរិកប្រកាសគម្រោងការពារមីស៊ីលថ្មី

ចែករំលែក៖

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ​រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងដល់យុទ្ធសាស្ត្រការពារមិស៊ីលរបស់អាមេរិក ជាសញ្ញាឆ្ពោះទៅរកការប្រកួតប្រជែង​អាវុធជាថ្មី ដូចកាលសម័យសង្គ្រាមត្រជាក់ ។

សារព័ត៌មាន Russian Today នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ថា កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ បានប្រកាសថា គម្រោង​ MDR ដោយក្នុងនោះ អាមេរិក នឹងបង្កើនសមត្ថភាពការពារ វាយកម្ទេចមីស៊ីលរបស់សត្រូវ​មុនពេល​ហោះចូលទឹកដីអាមេរិក ។ រដ្ឋាភិបាលរុស្ស៊ីបានចាត់ទុកថា កម្មវិធីយុទ្ធសាស្ត្រ Missile Defense Review (MDR) របស់សហរដ្ឋអាមេរិក គឺជាចេតនាបង្ករឿងដោយ បើកចំហរ ហើយថា វាមានតែបង្កឲ្យមានការរត់ប្រណំាងសព្វាវុធ នៃសង្រ្គាមត្រជាក់ផ្ទុះឡើងជាថ្មីតែប៉ុណ្ណោះ ។

សកម្មភាពខាងលើ កើតមានឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានចេញផ្សាយនូវយុទ្ធសាស្ត្រ Missile Defense Review (MDR) ដែលមានគោលដៅពង្រឹង និងពង្រីកការដាក់ពង្រាយមីស៊ីលអាមេរិក នៅទូទាំងពិភពលោក។ ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រ សប្ដាហ៍នេះ ក្រសួងការបរទេសរុស្ស៊ី បានគូសបញ្ជាក់ដូច្នេះថា៖ «យុទ្ធសាស្ត្រ MDR នឹងមិនធ្វើឲ្យសន្តិសុខរបស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត រួមទាំងដៃគូរបស់ខ្លួនល្អប្រសើរឡើងនោះទេ តែផ្ទុយទៅវិញវាមានតែបង្កអស្ថេរភាព ការបំផ្លិចបំផ្លាញ ក៏ដូចជាបង្កឱ្យមានការរត់ប្រណំាងសព្វាវុធនៃសង្រ្គាមត្រជាក់ផ្ទុះឡើងជាថ្មីតែប៉ុណ្ណោះ….ដូច្នេះយើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការចំាបាច់នានាដើម្បីទប់ស្កាត់ការគំរាមកំហែងទាំងឡាយ» ។

ក្រសួងការបរទេសរុស្ស៊ី កម្មវិធីយុទ្ធសាស្ត្រ Missile Defense Review (MDR) របស់សហរដ្ឋអាមេរិកគឺជាចេតនាបង្ក រឿងដោយផ្ទាល់ ដែលមានគោលដៅបង្កើតការក្ដោបក្ដាប់អំណាចយោធានៅលើពិភពលោក ព្រមទាំងដឹកនាំការធ្វើសមយុទ្ធយោធានៅ គ្រប់ទីកន្លែង តាមរយៈការទាត់ចោលការដាក់កំហិតលើការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរ ៕


ចែករំលែក៖