ព័ត៌មានទាន់ហេតុការណ៍៖

រួមភេទជាមួយខ្ទើយ(ប្រុសដូចគ្នា)ក្នុងបន្ទប់ទឹកចេញមកវិញបាត់ម៉ូតូមួយគ្រឿងផ្អើលដល់សមត្ថកិច្ចទាំងព្រលឹម

ចែករំលែក៖

ភ្នំពេញ៖ វាជារឿងមួយដែលគួរឲ្យអស់សំណើច នៅពេលដែលប្រុសម្នាក់ត្រូវសង្សារខ្ទើយ(ប្រុសដូចគ្នា)បបួលទៅរួមភេទនៅក្នុងបន្ទប់ទឹកបានសម្រេចហើយ ពេលចេញមកវិញ ស្រាប់តែបាត់ម៉ូតូមួយគ្រឿងរបស់ខាងប្រុស ចំណែកឯខាងភេទទី៣វិញ មិនបានបាត់ម៉ូតូនោះទេ ក៏បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វ៉ាន់ ឡេងបញ្ញាបុត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣១០អា ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពី សេរី២០១៥ ពណ៌ស ស្លាកលេខ ភ្នំពេញ1FE-0188 ។ ចំណែកបុរសភេទទី៣ ឈ្មោះ ទាវ ចុងហាវ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជិះម៉ូតូ Zoomer-X ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1DD-7000 ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនដំបូងនៅយប់ថ្ងៃទី២៨ កុម្ភ: ឆ្នាំ២០១៧ ដោយមិនចាំថា ម៉ោងប៉ុន្មានទេ ជនរងគ្រោះបានផឹកស៊ីនៅម្តុំផ្សារសូរិយាម៉ល រាងស្រវឹងស្រឿងៗ ក៏បានជិះម៉ូតូស្កុបពី មកអង្គុយលេងនៅសួនវត្តបទុមវតី បានមួយសន្ទុះ ។ បន្ទាប់មក ស្រាប់តែមានបុរសភេទទី៣ ជិះម៉ូតូម៉ាក Zoomer-X អង្គុយលេងក្បែរខ្លួនបាននិយាយគ្នាលេង ពេលនោះភាគីខាងបុរសភេទទី៣(ខ្ទើយ) លូកលាន់ប្រដាប់ភេទរបស់ខ្លួន(ជនរងគ្រោះ) និងបានបបួលគ្នាទៅឡើងឋានសួគ៌ក្នុងបន្ទប់ទឹកសាធារណ: ដោយជិះម៉ូតូម្នាក់មួយគ្រឿងទៅចតខាងមុខបន្ទប់ទឹកនោះតែម្តង។

ពេលទៅដល់ភ្លាមៗ គូស្នេហ៍ទាំង២នាក់ បានចូលទៅក្នុងបន្ទប់ទឹកដើម្បីរួមរ័ក្ស ឡើងឋានសួគ៌ រហូតដល់បញ្ចប់រួចរាល់ ក៏ចេញពីបន្ទប់ទឹក ក្រឡេកមកមើលម៉ូតូ ឃើញតែម៉ូតូ Zoomer-X តែបាត់ម៉ូតូស្កុបពីខាងប្រុស ។

ដោយមិនអស់ចិត្ត ភាគីខាងប្រុស បានដាក់ការសង្ស័យទៅលើដៃគូរបស់ខ្លួន ដែលជាបុរសភេទទី៣ (ខ្ទើយ) ថា មានគម្រោងរៀបចំផែនការ ធ្វើស៊ីម៉ូតូ និង បានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលចតុមុខ។ រីឯដៃគូភេទទី៣ បានបដិសេធថា មិនដឹងដូចគ្នា ដោយយើងទាំង២នាក់នៅក្នុងបន្ទប់ទឹកដូចគ្នា អ្នកណាអាចបែងភាគទៅលួចម៉ូតូបងយ៉ាងម៉េចទៅ ។

ក្រោយកើតហេតុ បុរសរងគ្រោះបានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលចតុមុខផងដែរ ។

ដោយឡែកករណីនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងកំពុងធ្វើការស្រាវជ្រាវរកម៉ូតូដែលបាត់នោះ ដើម្បីតាមចាប់ជនសង្ស័យទាំងនោះចាត់ការតាមច្បាប់ ៕ ស តារា

ae (1)

បុរសម្ចាស់ម៉ូតូដែលបាត់ae (2) ae (3) ae (4)

បុរសខ្ទើយ


ចែករំលែក៖