ព័ត៌មានទាន់ហេតុការណ៍៖

រឿងក្តីធ្វើឃាតអ្នកសារព័ត៌មានអារ៉ាប់មនុស្ស៥នាក់អាចប្រឈមនឹងទោសប្រហារជីវិត

ចែករំលែក៖

នៅថ្ងៃទី១៥ខែវិច្ឆិកា ព្រះរាជអាជ្ញាសាវ ឌីអារ៉ាប៊ី បានបញ្ជាក់ថា មនុស្ស៥នាក់ស្ថិតនៅក្នុងការចោទប្រកាន់ពាក់ព័ន្ធការសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi អាច ប្រឈមនឹងទោសប្រហារជីវិត។

សារព័ត៌មាន CNN បានដកស្រងព័ត៌ មានពីព្រះរាជអាជ្ញា សាវឌីអារ៉ាប៊ី បាន បញ្ជាក់ថា សរុបមានមនុស្ស១១នាក់ ជាប់ពាក់ព័ន្ធ ពីគម្រោងសម្លាប់អ្នកសារ ព័ត៌មាន ក្នុងនោះមាន៥នាក់ប្រឈមនឹងទោសប្រហារជីវិត ដោយបានចូលរួមផ្ទាល់នៅក្នុងការសម្លាប់ ចេញបញ្ជាសម្លាប់។

តាមរបាយការណ៍បញ្ជាក់ថា អតីតអនុ ប្រធាន ក្រុមចារកិច្ចសាវឌីអារ៉ាប៊ី លោក Ahmed Al Assiri បានស្នើឲ្យអនុវត្តគម្រោងបង្ខំឲ្យអ្នកសារព័ត៌មាន Khashoggi ត្រូវ វិលត្រឡប់ទៅកាន់សាវឌីអារ៉ាប៊ីវិញ ហើយ បង្កើតក្រុមការងារមានមនុស្ស ១៥នាក់។ ក្រុមនោះបានចែកចេញជា ៣ក្រុមតូចៗ ដោយមួយក្រុមពិភាក្សា មួយក្រុមចារកិច្ច និង មួយក្រុមជំនួយពីក្រោយ។ ក្រុមទីមួយ ជាក្រុមពិភាក្សា បញ្ចុះបញ្ចូលបានចេញ បញ្ជាឲ្យសម្លាប់ អ្នកសារព័ត៌មានខាងលើ ហើយក្រុមនោះប្រឈមនឹងទោសប្រហារជីវិត។

ភាគីសាឌីអារ៉ាប៊ី បានផ្លាសប្តូរ រឿងរ៉ាវស្តីពីការស្លាប់អ្នកសារព័ត៌មាន Khashoggi ដោយពេលដំបូង ច្រានចោលពីការជាប់ ពាក់ព័ន្ធ ក្រោយមកក៏បានសារភាពថា មានការប៉ះទង្គិចគ្នា នៅក្នុងស្ថានទូត ក្នុង ប្រទេសទួរគីឈានដល់អំពើហិង្សា រងហូត ដល់ស្លាប់។

ក្រោយពេលសាវឌីអារ៉ាប៊ី បានសារ ភាពថា អ្នកសារព័ត៌មានខាងលើត្រូវ សម្លាប់នៅក្នុងស្ថានទូត មន្ត្រីជាន់ខ្ពស់ ៥រូបត្រូវបានដកហូតតំណែង ក្នុងនោះ មានទាំងប្រធាន ក្រុមព័ត៌មាន របស់ព្រះ រាជ្ជទាយាទ ប៊ីន សាល់ម៉ាន់ផងដែរ និង អនុប្រធាន ក្រុមចារកិច្ចសាវឌីអារ៉ាប៊ី ៕ ម៉ែវ សាធី


ចែករំលែក៖