ព័ត៌មានទាន់ហេតុការណ៍៖

រៀនខ្ពស់មានសញ្ញាបត្រច្រើនតែរកការងារមិនបានដោយសារតែឈ្មោះដូចអតីតប្រធានាធិបតីអុីរ៉ាក់

ចែករំលែក៖

បុរសម្នាក់បានរៀនចប់វិស្វករ និងមានសញ្ញាបត្រឯកទេសជាច្រើនផ្សេងទៀតតែដោយសារឈ្មោះនៅក្នុងសំបុត្រកំណើត ដូចឈ្មោះអតីតប្រធានាធិបតីអុីរ៉ាក់គឺ ឈ្មោះ សាដាម ហ៊ូសេន ( Saddam Hussain)មកពីតំបន់ Jharkhand រូបគេមិនអាចរក ការងារធ្វើបានឡើយ ។

តើអ្នកគិតយ៉ាងម៉េចដែរ បើជាម្ចាស់ ក្រុមហ៊ុន ហើយជួលមនុស្សម្នាក់មកធ្វើការឲ្យខ្លួនមានឈ្មោះសាដាមហ៊ូសេន?ចំណែក អតីតមេដឹកនាំអុីរ៉ាក់សាដាម ហ៊ូសេន ត្រូវបានប្រហារជីវិតដោយព្យួរកនោះ។ សា ដាម ហ៊ូសេន ជាអតីតប្រធានាធិបតីអុីរ៉ាក់កាន់អំណាចតាំងពីឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ២០០៣ ក៏ត្រូវអាមេរិកវាយប្រហារ ដោយចាត់ទុកថា អុីរ៉ាក់បានរក្សាទុកអាវុធ ប្រល័យលោក និងអាវុធគីមីជាច្រើន។ លោក សាដាម ហ៊ូសេនត្រូវបានទាហានចាប់បាននៅខែវិច្ឆិកា ឆ្នាំ២០០៣ ហើយ ត្រូវកាត់ទោសប្រហារជីវិតនៅឆ្នាំ២០០៥។

ចំណែកនិស្សិតដែលបញ្ចប់ការសិក្សា ជាងពីរឆ្នាំ ហើយដោយខិតខំស្វែងរកការងារធ្វើនៅគ្រប់ទីកន្លែង នៅតែមិនមានក្រុមហ៊ុនណាមួយទទួលលោកយកទៅធ្វើការ ដោយសារតែឈ្មោះដូចគ្នានឹងមេដឹកនាំ ផ្តាច់ការ ។ លោក បានដាក់ពាក្យសុំធ្វើការ ជិត៥០លើកត្រូវបានក្រុមហ៊ុន បដិសេធ ទាំងអស់ ។

និស្សិតសាដាមហ៊ូសេន ពិបាកក្នុងការ ផ្លាស់ប្តូរឈ្មោះ ដោយនៅក្នុងសញ្ញាបត្រ តាំងពីមធ្យមសិក្សាសំបុត្រកំណើត ក៏ដូច ជា អត្តសញ្ញាណប័ណ្ណ រហូតដល់សញ្ញា បត្រជាន់ខ្ពស់សុទ្ធឈ្មោះនេះទាំងអស់។

ដោយសារតែការហត់នឿយនៅក្នុង សកម្មភាពស្វែងរកការងារធ្វើក៏ដូចជា បរិយាកាសនៃការរស់នៅ និស្សិត សាដាម ហ៊ូសេន បានស្នើតុលាការកំពូល ធ្វើការប្តូរ ឈ្មោះជាផ្លូវការ ។ កាលពីដើមសប្តាហ៍ តុលាការក៏បានសម្រេចកោះហៅ បុរស ខាងលើចូលជួបនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៧ខាងមុខដើម្បីផ្លាស់ប្តូរឈ្មោះតាមផ្លូវច្បាប់។

មនុស្សមួយចំនួនបានលើកឡើងថា ឈ្មោះ នេះ ប្រសិនបើ ក្នុងអំឡុងពេលមុន ឆ្នាំ២០០៣ ប្រាកដជារកការងារធ្វើបាន ច្រើន ដោយដូចឈ្មោះមេដឹកនាំអុីរ៉ាក់ដែល កំពុងតែល្បីនាពេលនោះ។ នៅពេលនេះ ដែរ សូម្បីតែមនុស្សដែលមាន មុខមាត់ដូច លោកត្រាំ ឬលោកពូទីន ហើយមានឈ្មោះ ដូចទៀតនោះ សុទ្ធតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅធ្វើការនៅកន្លែង ណាក៏គេទទួលដែរ ។ ផ្ទុយទៅវិញ បើ មេដឹកនាំទាំងនោះមានវាសនាមិនល្អ អ្នក ដែលមានឈ្មោះឬ រូបសម្បត្តិដូចនោះក៏ ត្រូវធ្លាក់ខ្លួនដូចគ្នា ៕ ម៉ែវ សាធី

jharkhand-hussain-resident-hindustan-engineer-jamshedpur-photograph_00633a6e-0c45-11e7-ad00-2dd402d181d7

រៀនចប់វិស្វករ និងមានសញ្ញាបត្រឯកទេសជាច្រើនផ្សេងទៀតតែដោយសារឈ្មោះនៅក្នុងសំបុត្រកំណើត ដូចឈ្មោះអតីតប្រធានាធិបតីអុីរ៉ាក់

saddam_hussein_7591

លោក សាដាម ហ៊ូសេន មេដឹកនាំអុីរ៉ាក់ (កាលនៅរស់)


ចែករំលែក៖