ព័ត៌មានទាន់ហេតុការណ៍៖

រំកិលផ្ទះបណ្តែតទឹកទៅមិនរួចពេលចុះទៅមើលខ្យល់ក្នុងពាងទម្រកួចយកចូលក្នុងពាងលង់ទឹករហូតដល់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានឈ្លក់ទឹករហូតដល់ស្លាប់ ពេលដែលចុះទៅមើលខាងផ្ទះបណ្តែតទឹក ត្រូវខ្យល់ក្នុងពាងទម្រផ្ទះបណ្តែតទឹកកួចចួលលងទឹករើមិនរួចរហូតដល់ដាច់ខ្យល់ស្លាប់ ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចយុគន្ធរ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈ្មោះ អម ថា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូន៤នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រួសាររបស់គាត់បានរំកិលបម្លាស់ទីផ្ទះបណ្តែតទឹក ទៅកន្លែងទឹកជ្រៅ នៅពេលដែលកំពុងរំកិលកផ្ទះបណ្តែតទឹកនោះ ផ្ទះបណ្តែតទឹករំកិលទៅមិនរួច ដោយកល់នឹង គល់ឈើ ពេលនោះជនរងគ្រោះបានចុះខាងក្រោមផ្ទះបណ្តែតទឹក ដើម្បីមើល និង ទាញគល់ឈើចេញ តែក្រោយពេលចុះទៅជាង២០នាទីមិនឃើញ ងើបឡើងវិញ ប្រពន្ធរបស់ជនរងគ្រោះឆ្ងល់ និង មានការសង្ស័យ ក៏ហៅអ្នកស្រុកជួយចុះមើល ក៏ឃើញជនរងគ្រោះនៅក្នុងពាងទឹក ដែលជាទម្រងផ្ទះបណ្តែតទឹក ស្លាប់បាត់ទៅហើយ ។

ក្រោយពីហេតុការណ៍នេះកើតឡើងប្រជាពលរដ្ឋបានរាយការណ៍សមត្ថកិច្ចដើម្បីមកពិនិត្យមើល ហើយសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕ ចន្ថា


ចែករំលែក៖