ព័ត៌មានទាន់ហេតុការណ៍៖

រំដោះក្មេងប្រុសម្នាក់ដែលត្រូវបង្ខំទុក ហើយគំរាមសម្លាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់។

ដោយក្មេងប្រុសរងគ្រោះឈ្មោះ ពិសី បូរ៉ា អាយុ ១១ ឆ្នាំ ត្រូវបានជនសង្ស័យបង្ខាំងទុក និងគំរាមសម្លាប់ ប្រព្រឹត្តនៅចំណុច ផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៩ និង ៣០ នាទី។

ជនសង្ស័យឈ្មោះ ចាន់ ទិត្យសិទ្ធិ ហៅ ពេជ្រ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលអគ្គីសនី ស្នាក់នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព រួមមាន៖ ម៉ូតូម៉ាកយ៉ាម៉ាហាExciter ពណ៌ ក្រហមខ្មៅ លេខតួ ២៦១៩៣៨ ពាក់ស្លាកលេខ កំពង់ចាម១J-៥៥១២, ម៉ូតូម៉ាក Pulsaz ពណ៌ខ្មៅ លេខម៉ាស៊ីន ៤៥៦៩ លេខតួ ១៥៧១៧ ពាក់ស្លាកលេខ ភ្នំពេញ១-FR-២៦៩១ និងទូរស័ព្ទដៃម៉ាក Samsung ពណ៌ទឹកមាស ស៊ីមកាតលេខ ០៨៧២៩២៩៤៨ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ពាក់ពន្ធ័ករណីខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំណែកកុមារាឈ្មោះ ពិសី បូរ៉ា អាយុ ១១ ឆ្នាំ ជនជាតិ ខ្មែរ ការិយាល័យប្រគល់ជូនឪពុកម្តាយយកទៅគ្រប់គ្រងបន្តវិញ ៕ អារុណរះ


ចែករំលែក៖