ព័ត៌មានទាន់ហេតុការណ៍៖

រំលឹកឡើងវិញពីហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសរុស្ស៊ីក្នុងអំឡុងឆ្នាំ២០១០ដល់ឆ្នាំ២០១៨

ចែករំលែក៖

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក យន្តហោះដឹកអ្នកដំណើរ៧១ នាក់ បានធ្លាក់នៅជិតទីក្រុងមូស្គូ បណ្តាល ឲ្យមនុស្ស៧១នាក់ ស្លាប់រួមទាំងក្រុមពហុនិការផងដែរ។

គ្រោះថ្នាក់ខាងលើ ធ្វើឲ្យគេនឹកឃើញដល់គ្រោះថ្នាក់ដែលបានកើតឡើងនា ពេលកន្លងមក ដោយបានសម្លាប់មនុស្ស រាប់រយនាក់ គិតចាប់តាំងពីឆ្នំា២០១០មកទល់នឹងពេលនេះ។

ខាងក្រោមនេះ ជាគ្រោះថ្នាក់ធ្លាក់យន្តហោះនៅរុស្ស៊ីកន្លងមក៖

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១០៖ យន្តហោះដឹកអ្នកដំណើរ An-24RV របស់ក្រុមហ៊ុនអាកាសចរណ៍ Katekaviaបានបុកដើមឈើពេលចុះចតនៅក្នុង អាកាសធាតុមិនអំណោយផលពេល នៅ អាកាសយានដ្ឋាន Igarki បណ្តាលឲ្យអ្នក ដំណើរ១១នាក់ និងក្រុមពហុនិការម្នាក់ ក្នុងចំណោម៤នាក់ ស្លាប់បាត់បង់ជីវិត។

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០៖ នៅក្នុង អាកាសយានដ្ឋានអន្តរជាតិ Domodedovo នៅទីក្រុងមូស្គួ យន្តហោះ Tu-15M របស់ ក្រុមហ៊ុនអាកាសចរណ៍ South East Airlines បានចុះចតជាបន្ទាន់ ដោយសារតែ មានបញ្ហាម៉ាស៊ីន បណ្តាលឲ្យអ្នកដំណើរ ២នាក់ ក្នុងចំណោម១៦៣នាក់ ស្លាប់ផង ដែរ។

ថ្ងៃទី១ ខែមករា ឆ្នាំ២០១១៖ នៅក្នុង អាកាសយានដ្ឋាន Surgut នៅពេលដែល បញ្ជូនយន្តហោះ ទៅកាន់ផ្លូវហោះហើរ ម៉ាស៊ីន១គ្រឿង ក៏បានឆាបឆេះ ក្រោយ មកក៏រាលដាលទៅកាន់ទីកន្លែងអង្គុយ របស់អ្នកដំណើរ។ ក្នុងយន្តហោះនោះ មានភ្ញៀវ១១៦នាក់ និងក្រុមពហុនិការ ៨នាក់។ ហេតុការណ៍នោះ បណ្តាលឲ្យ មនុស្ស៣នាក់ស្លាប់ និង៤០នាក់ទៀតរង របួស ចំណែកយន្តហោះអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុង។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១១៖ នៅពេលចុះចតនៅក្នុងអាកាសយានដ្ឋាន Petrozavodsk យន្តហោះ Tu-134 របស់ ក្រុមហ៊ុនអាកាសចរណ៍ Rus Air បាន ហោះហើរចេញពីទីក្រុងមូស្គូ ហើយចុះចតខុសផ្លូវប្រមាណ១គីឡូម៉ែត្រ បណ្តាលឲ្យអ្នកដំណើរ៤៧នាក់ក្នុងចំណោម៥២នាក់ស្លាប់។ មូលហេតុជាកំហុសអ្នកបើកបរ។

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១៖ នៅជាយក្រុង Nizhnevatovsk ក្នុងដងទន្លេ Ob យន្តហោះ An-24Rv បានចុះចតជា បន្ទាន់ ក្រោយម៉ាស៊ីនយន្តហោះឆាបឆេះនៅលើអាកាស។ នៅលើយន្តហោះមាន អ្នកដំណើរ៣៣នាក់ បានបុកចុះដីបណ្តាល ឲ្យយន្តហោះបែកបាក់ជា៣កំណាត់ ធ្វើឲ្យ អ្នកដំណើរ៧នាក់ស្លាប់ និង២០នាក់ទៀត រងរបួស។

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១២៖ យន្តហោះ ATR-72 របស់ក្រុមហ៊ុនអាកាស ចរណ៍ Utair បានជួបគ្រោះថ្នាក់ពេលហោះ ហើរចេញពីអាកាសយានដ្ឋាន Roshino បណ្តាលឲ្យអ្នកដំណើរ៣៣នាក់ ក្នុង ចំណោម៤៣នាក់ស្លាប់។ មូលហេតុគឺ កំហុសអាកាសយានិក។

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២៖ យន្ត ហោះដឹកអ្នកដំណើរ Sukhoi Superjet បានហោះហើរ សម្តែងឲ្យអតិថិជនទស្សនា ទេសភាព ហើយក៏បានបើកបុកទៅនឹង កំពូលភ្នំភ្លើងនៅឥណ្ឌូនេស៊ី បណ្តាលឲ្យ អ្នកដំណើរ៤៥នាក់នៅលើយន្តហោះ ស្លាប់ទាំងអស់។

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣៖ យន្ត ហោះដឹកអ្នកដំណើរ ៧៣៧ របស់ក្រុម ហ៊ុនអាកាសចរណ៍ Tatarstan Airlines បានធ្លាក់ពេលចុះចតក្នុងអាកាសយាន ដ្ឋាន Kazan បណ្តាលឲ្យអ្នកដំណើរទាំង អស់នៅលើយន្តហោះស្លាប់។

ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥៖ យន្ត ហោះ Airbus A321 របស់ក្រុមហ៊ុនអាកាស ចរណ៍ Kogalymavia ហោះហើរពី Sharm El Sheikh ប្រទេសអេហ្ស៊ីប ឆ្ពោះទៅកាន់ ទីក្រុង Saint Petersburg ក៏បានផ្ទុះនៅលើ អាកាស បណ្តាលឲ្យអ្នកដំណើរ២១៧នាក់ និងក្រុមពហុនិការ៧នាក់ស្លាប់។

ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦៖ យន្ត ហោះដឹកអ្នកដំណើរ FZ981 របស់ក្រុមហ៊ុន អាកាសចរណ៍ Flydubai ហោះហើរចេញ ពីទីក្រុងឌូបៃ ទៅកាន់ទីក្រុង Rostov on Don ប្រទេសរុស្ស៊ី បានផ្ទុះពេលកំពុងចុះចត បណ្តាលឲ្យអ្នកដំណើរ៦២នាក់ស្លាប់។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦៖ យន្តហោះ Tupolev-154 របស់ក្រសួងការពារជាតិ រុស្ស៊ី បានហោះហើរទៅកាន់ប្រទេសស៊ីរី ក៏ធ្លាក់នៅសមុទ្រខ្មៅ បណ្តាលឲ្យអ្នក ដំណើរ៩២នាក់ស្លាប់។

ចំណែកនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៨៖ យន្តហោះ Antonov-148 របស់ក្រុមហ៊ុន Saratov Airlines បានជួបគ្រោះថ្នាក់ពេលហោះហើរចេញពីអាកាសយានដ្ឋាន Domodedovo បណ្តាលឲ្យអ្នកដំណើរ៧១នាក់ស្លាប់បាត់បង់ជីវិត៕ ម៉ែវ សាធី


ចែករំលែក៖