ព័ត៌មានទាន់ហេតុការណ៍៖

រំលោភហើយសម្លាប់យ៉ាងព្រៃផ្សៃទៀតហើយនៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលា​ម៉ោង១និង១០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្ត្រី​ម៉ាស្សា​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ស្ថិតនៅ​ចំណុច​ផ្ទះជួល​លេខ២៧ (ហាង​កោស​ជប់​ពេញចិត្ត​ផ្លូវ​លូ​ប្រាំ) ភូមិ​ដំណាក់​ធំ៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ សមត្ថកិច្ច​សន្និដ្ឋានជំហ៊ានដំបូង​ជា​ករណីរំលោភ​ហើយ​សម្លាប់។

សមត្ថកិច្ច​ធ្វើកោសល្យវិច័យ លើស្ត្រី​រងគ្រោះដើម្បរកមូលហេតុននៃការស្លាប់ច្បាស់លាស់ ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ធឿន អាយុ៣៣ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ មានមុខរបរម៉ាស្សាកោស​ជប់​ ស្ថានភាពសាកសព​ដេកស្លាប់​ដោយមាន​ដែក​លួស​​និង​កន្សែង​រុំ​ក ​។ សមត្ថកិច្ច​បាននិងកំពុង​​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ជនដៃដល់ យកមក​ផ្តន្ទាទោស តាមច្បាប់៕


ចែករំលែក៖