ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រកាសផ្លូវការនៅថ្ងៃទី២៥​ ខែមិថុនា

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានប្រាប់ប្រភពព័ត៌មានថា ការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០១៧ ។

លោកបន្តថា លទ្ធផលផ្លូវការយ៉ាងណានោះ នៅមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែគិតត្រឹមថ្ងៃទី០៦ ខែមិថុនា លទ្ធផលបោះឆ្នោតដែល គ.ជ.ប មិនទាន់ទទួលបានពីថ្នាក់ក្រោមជាតិរបស់ខ្លួននោះ នៅសល់តែប្រមាណ១០ឃុំទៀតតែប៉ុណ្ណោះ ។

លទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៤ បានបង្ហាញថា ក្នុងចំណោមឃុំ-សង្កាត់ទាំង ១,៦៤៦ នៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៦៣ឃុំ-សង្កាត់ ដោយនៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោតនេះ ខណៈគណបក្សសង្គ្រោះជាតិទទួលបានត្រឹមតែ ៤៨២ឃុំ-សង្កាត់ប៉ុណ្ណោះ និងគណបក្សខ្មែររួបរួមជាតិ ក៏ទទួលបាន១ឃុំ ៕

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត


ចែករំលែក៖