ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦នៅខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៈ កម្មវិធីប្រណាំងទូក ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៦ដែលបានដំណើរការប្រកួតអស់ រយៈពេលជិតមួយសប្តាហ៍នោះមានវិញ្ញាសាមួយចំនួនបានរកឃើញម្ចាស់ជ័យលាភីហើយដែរ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៦ ។ ដូចជាវិញ្ញាសាប្រណាំងទូកកានូ ម្នាក់ទល់ម្នាក់C1ចម្ងាយ២០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករហ៊ុល លីដា មកពីអង្គភាពក្រសួងមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ រិទ្ធ ឌីស្កូ មកពីមន្ទីរអប់រំខេត្តបាត់ដំបង និងចំណាត់លេខ៣បានទៅលើកីឡាករ អុិន ភារី មកពីមន្ទីរអប់រំរាជធានីភ្នំពេញ ។

វិញ្ញាសាប្រណាំងទូកកានូម្នាក់ទល់ម្នាក់ K1ចម្ងាយ២០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ លីទ ហៀត មកពី ក្រសួងមហាផ្ទៃ,ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ ហ៊ុន រ៉ាឌី មកពីកងទ័ពជើងទឹកនិងចំណាត់ថ្នាក់លេខ៣បានទៅកីឡាករ លាង ហេង មកពីមន្ទីរអប់រំខេត្តបាត់ ដំបង ។

វិញ្ញាសាប្រណាំងទូកកានូម្នាក់ទល់ម្នាក់ C1ចម្ងាយ៥០០ម៉ែត្រចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ ហ៊ុល លីដា មកពី ក្រសួងមហាផ្ទៃ,ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ អិុន បូផា មកពីមន្ទីរអប់រំ រាជធានីភ្នំពេញ និងចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាកររិទ្ធ ឌីស្កូមកពីមន្ទីរអប់រំខេត្តបាត់ដំបង ។
វិញ្ញាសាប្រណាំងទូកកានូម្មាក់ទល់ម្នាក់ k1ចម្ងាយ៥០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករលីទ ហៀត មកពី ក្រសួងមហាផ្ទៃចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ ប្រមលាង ហេង មកពីមន្ទីរ អប់រំខេត្តបាត់ដំបងនិងចំណាត់លេខ៣បានទៅលើកីឡាករ ហ៊ុនរ៉ាឌី មកពីកងទ័ពជើង ទឹក ។

វិញ្ញាសាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ១២នាក់ចម្ងាយ១,០០០ម៉ែត្រផ្នែកបុរសចំណាត់លេខ១បានទៅលើទូកពេជ្រកុមារសែនជ័យមកពីខេត្តកណ្តាល, ចំណាត់លេខ២បានទៅលើទូកធ្នូសររាជ សីហ៍ក្រសួងមហាផ្ទៃ និងចំណាត់ថ្នាក់លេខ៣បានទៅលើទូកពេជ្ររស្មីបារមីតេជោមកពីខេត្តកណ្តាល ។
វិញ្ញាសាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ១២នាក់ចម្ងាយ១,០០០ម៉ែត្រផ្នែកនារី ចំណាត់លេខ១បានទៅលើទូក ពោធិ៍មានជ័យបារមីតេជោមកពីខេត្ត កណ្តាល, ចំណាត់លេខ២បានទៅលើទូកតាម៉ៅសុខសែនជ័យមកពីខេត្តកណ្តាល និងចំណាត់លេខ៣បានទៅលើទូកសុវណ្ណ មច្ឆាតេជៈសែនជ័យ ។

វិញ្ញាសាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ២២នាក់ចម្ងាយ១,០០០ម៉ែត្រផ្នែកនារី ចំណាត់ថ្នាក់លេខ១បានទៅលើទូកពោធិ៍មានជ័យបារមីតេជោខេត្តកណ្តាល ចំណាត់ថ្នាក់លេខ២បានទៅលើទូកដូនពេញសែនជ័យបារមីសារវន្តតេជោមកពីខេត្ត កណ្តាលនិងចំណាត់លេខ៣បានទៅលើ ទូកសុវណ្ណមច្ឆាតេជៈសែនជ័យមកពីខេត្ត កណ្តាល ៕សារីម

aew-4 aew


ចែករំលែក៖