ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកដឹកអ្នកទេសចរនៅអាមេរិកស្លាប់៨នាក់

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្ស៨នាក់ ស្លាប់ និងរងរបួសជាច្រើននាក់នៅក្នុង ហេតុការណ៍លិចទូកទេសចរណ៍កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា នៅរដ្ឋ Missouri ភាគខាងជើងអាមេរិក។ ស្នងការប៉ូលិស ស្រុក Stone លោក Doug Rader បានឲ្យ ដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងនៅលើបឹង Table Rock ក្នុង ស្រុក Stoneរដ្ឋ Missouri ។ ទូកទេសចរណ៍ខាងលើដឹកអ្នកដំណើរ៣១នាក់ ក្នុងនោះមានទាំងកុមារបានក្រឡាប់លិចនៅលើដនទន្លេ។

តាមប្រភពព័ត៌មាននៅក្នុងសហរដ្ឋ អាមេរិកផ្ទាល់ មនុស្សយ៉ាងតិច៨នាក់ ត្រូវ បានអាជ្ញាធរបញ្ជាក់ថា បាត់បង់ជីវិត និង មួយចំនួនទៀតមិនទាន់រកឃើញនៅ ឡើយទេ ក្រោយពីទូកដឹកអ្នកទេសចរ១ គ្រឿង បានក្រឡាប់ហើយលិចនៅក្នុងបឹង ថេប៊លរ៉ក់ (Table Rock Lack) នៅចំពេល មានខ្យល់បោកបក់ខ្លាំង។

សូមជម្រាបថា ខណៈនេះក្រុមអ្នកមុជ ទឹកអាមេរិក កំពុងតាមស្វែងរកអ្នកដែល បានបាត់ខ្លួន ខណៈទូកខាងលើមានផ្ទុក មនុស្សសរុប៣១នាក់ ហើយមនុស្សមួយ ចំនួនទៀត សម្រាកព្យាបាលនៅឯមន្ទីរ ពេទ្យក្នុងតំបន់កើតហេតុផងដែរ ក្រោយពីពួកគេបានរួចរស់ជីវិតពីគ្រោះថ្នាក់លិចទូកខាងលើ៕ ម៉ែវ សាធី


ចែករំលែក៖