ព័ត៌មានទាន់ហេតុការណ៍៖

លុយ៥០០ដុល្លារទុកបង់ថ្លៃសាលាត្រូវពួកចោរឆក់កាបូបឆក់យកទៅបាត់ ចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្សយ័ម្នាក់ ក្នុងចំណោម៤នាក់ត្រូបបានបងប្អូនប្រជាពលរដ្ឋវាយឡើងទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនបាមជិះម៉ួតូមួយគ្រឿងម៉ាកវេអាហ្វា ពាក់ស្លាក់លេខ ត្បូងឃ្មុំ 1D-5254 បើកចេញពីបឹងត្របែក គោលបំណង់ទៅផ្ទះនៅឯបឹងសាឡាង លុះមកដល់ចំណុចខាងក្រោយសាលាពេទ្យតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ១៩១ ក៏លេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូចំនួន២គ្រឿង បានមកធ្វើសកម្មភាពឆក់កាបូបហើយព្យាយាមបើករត់គេច លុះមកដល់ខាងក្រោយសាលាវ៉ាន់ដា ក៏បានដួលម៉ូតូត្រូវបានប្រជាពលរដ្ឋចាប់ជាប់ នាំគ្នាស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ចដែលដើរល្បាត់ ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ជនសង្ស័យខាងលើមានឈ្មោះជាវិសា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿង ម៉ាក់និចពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2GH-8780 ជិះគ្នា២នាក់រត់គេចខ្លួនម្នាក់។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារដែលបាត់បង់លុយចំនួន៥០០ដុល្លារដែលជាលុយរបស់នារីរងគ្រោះទុកបង់ថ្លៃសាលា។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅកាន់ប៉ុស្តិ៍ទំនប់ទឹកដើម្បីសួរនាំរកបក្ខពួកន្ថែមទៀតដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនយកមកផ្ទន្ទាទោសតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖