ព័ត៌មានទាន់ហេតុការណ៍៖

លួចកាបូបលុយបាន៧ម៉ឺនរៀល តែគេចមិនរួចសមត្ថកិច្ចតាមចាប់ទាល់តែបាន

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ សហការជាមួយនិងសន្តិសុខផ្សារសាន់ហាន់ចាប់ខ្លួនបានស្រី្តម្នាក់ បន្ទាប់ពីស្រី្តរូបនេះបានធ្វើសកម្មភាពលួចកាបូបលុយគេបានសម្រេចហើយព្យាយាមគេចខ្លួនពីកន្លែងកើតហេតុបានព្រមាណជាង៣០ម៉ែត្រ កាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ក្នុងផ្សារសាំហាន់ទួលសងែ្ក ផ្លូវលេខ៦២R ក្រុម១៤ ភូមិ-សងា្កត់ទួលសងែ្ក ខណ្ឌឬស្សីកែវ ។

មន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ សាន ស៊ីថា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម១០ ភូមិទួលគោក សង្កាត់ទួលសងែ្ក ។ រីឯជនរងគ្រោះឈោ្មះ យ៉ុន រ៉ាទី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរលក់ដូរក្នុងផ្សារសំហាន់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីជនសង្ស័យលួចកាបូបលុយពីស្រី្តរងគ្រោះហើយដើរចេញពីផ្សារបានប្រហែលជាង៣០ម៉ែត្រភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ បានសហការជាមួយសន្តិសុខផ្សារសាំហាន់តាមទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនិងដកហូតបាន ការបូបលុយ ដែលមានលុយនៅខាងក្នុង ចំនួន ៧០០,០០០រៀល រួចបានប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ បញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីចាត់ការតាមច្បាប់៕ ប្រាថ្នា

Untitled-1 copy


ចែករំលែក៖