ព័ត៌មានទាន់ហេតុការណ៍៖

លួចចូលផ្ទះប៉ងចាប់រំលោភក្មេងស្រីត្រូវអ្នកជិតខាងឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តបាត់ដំបង៖​ បុរស​ល្មោភកាម​ម្នាក់​លួចចូល​ផ្ទះពលរដ្ឋយកកាំបិត​ផ្ជង់ប៉ុនប៉ងរំលោភក្មេងស្រីកំពុងដេក​តែមិនបានសម្រេចត្រូវអ្នកជិតខាងឃើញទាន់​ដេញចាប់និងកាត់​ក្តីម្នាក់មួយដៃមួយជើងរួស្ទើរខ្ស័យជីវិតទើបប្រគល់​ឲ្យសមត្ថកិច្ច​។

ហេតុការណ៍ខាងលើនេះ កើតឡើង នៅវេលាម៉ោង ១៥និង០០នាទី នាថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុច ភូមិវត្តតាមឹម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំ​បង។

ពូរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើត​ហេតុ​ក្មួយស្រីរបស់គាត់ដែលមានអាយុ ១១ឆ្នាំកំពុងដេកលង់លក់ក្នុងផ្ទះស្ថិតក្នុងខាងលើស្រាប់​តែមានជនមិនស្គាល់អត្ត​សញ្ញាណម្នាក់បានចូលទៅក្នុងបន្ទប់ដេកហើយទាញកូនកាំបិតផ្ជង់ និងកាត់ខោ​អាវរួចគំរាមប៉ុនប៉ងរំលោភតែមិនបានសម្រេចត្រូវ​លោកទៅទាន់ជនសង្ស័យបានរត់ឡើងជិះម៉ូតូគេចខ្លួនភ្លាមៗនោះលោកបានស្រែកឆោឡោរបង្ករការភ្ញាក់ផ្អើលដល់អ្នកជិតខាងបាននាំគ្នាដេញតាមរហូតដល់ចំណុចខាងមុខវត្តកណ្តាល ស្ថិតក្នុងភូមិរំ​ចេក​៤ សង្កាត់រតនះ ទើបស្ទាក់ចាប់បានក៏ស្វាគមន៍ម្នាក់មួយដៃមួយជើងបែកឈាមពេញមុខទើបចប្រ​គល់អោយទៅសមត្ថកិច្ចតែម្តង។

ជនសង្ស័យក្រោយពីប្រជាពលរដ្ឋឃាត់ខ្លួនបានរួចក៏ប្រគល់ឲ្យ​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​នៃស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបងភ្លាមៗ​កំពុងធ្វើការសាកសួរ​ដើម្បីក៏សាង​សំណុំរឿងចាត់ការតាមនីតិវិធី ៕ សំ វិច្ឆិកា


ចែករំលែក៖