ព័ត៌មានទាន់ហេតុការណ៍៖

លួចថតនាងពេលងូតទឹកគំរាមទារលុយ១ លានរៀល ទីបំផុតជាប់ខ្នោះ

ចែករំលែក៖

ខេត្តព្រៃវែង ៖ នគរបាលប៉ុស្តិ៍កញ្ចំចាប់ជនសង្ស័យម្នាក់មានអាយុ១៧ឆ្នាំបន្ទាប់ពីលួចថតក្មេងស្រីម្នាក់ដែលកំពុងងូតទឹក ហើយបានគំរាមទារប្រាក់១លានរៀលបើមិនព្រមឲ្យទេគេនឹងបង្ហោះក្នុងហ្វេសប៊ុក។

មន្ត្រីនគរបាលស្រុកពារាំងបានឲ្យដឹងថា មុនពេលឃាត់ខ្លួនគឺសមត្ថកិច្ចបាន ទទួលពាក្យបណ្តឹងកាលពីថ្ងៃទី២៥ ខែមីនា ពីជនរងគ្រោះឈ្មោះ ស្រៀង ស្រស់ ភេទ ប្រុស អាយុ៣៧ឆ្នាំ នៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង បានប្តឹងជនសង្ស័យម្នាក់ដែលបានលួចថតរូបអាក្រាតពេលកូនស្រីគាត់ម្នាក់មានអាយុ១៧ឆ្នាំកំពុងងូតទឹកក្នុងបន្ទប់ ទឹករួចគំរាមបង្ហោះតាមហ្វេសប៊ុក យូធូប និងបានទូរស័ព្ទមកទារប្រាក់តាមទូរស័ព្ទ ១លានរៀល ។

មន្ត្រីនគរបាលដដែលបានបន្តថា ដោយ មានការចង្អុលណែនាំពីសំណាក់លោក ឧត្តមសេនីយ៍ស្នងការ និងការដឹកនាំបញ្ជាផ្ទាល់ដោយលោកស្នងការរងទទួលផែនយុត្តិធម៌កម្លាំងការិយាល័យជំនាញព្រហ្ម ទណ្ឌនគរបាលខេត្តព្រៃវែងសហការជាមួយ កម្លាំងនគរបាលស្រុកពារាំងបានស្រាវជ្រាវ ហើយរហូតដល់ថ្ងៃទី៥ ខែមេសា វេលាម៉ោង ៥និង៥នាទីល្ងាចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថាត ប្រុស អាយុ១៧ឆ្នាំ នៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកំពុងបំពេញសំណុំរឿងនិងចាត់ការតាមនីតិវិធី៕ ហេង នរិន្ទ្រ

Untitled-1


ចែករំលែក៖