ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តពីខេត្តតាកែវមកអស់ល័ក្ខណ៍នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានធ្វើសកម្មភាពលួចលួចរថយន្តកូរ៉េមួយគ្រឿង ពីស្រុកបាទី ខេត្តតាកែវ ហើយត្រូវបងប្អូនម្ចាស់រថយន្តប្រទះឃើញនៅដីឡូត៍មួយកន្លែង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ។

ជនសង្ស័យទី១ឈ្មោះ សឿន ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត ស្នាក់ផ្ទះជួល នៅទួលសង្កែ មានស្រុកកំណើតនៅខេត្តសៀមរាប ។ ទី២ឈ្មោះ អៀម តួន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបជាងដែក នៅម្តុំសំណង់១២ មានស្រុកកំណើតភូមិស្រែជា ស្រុកត្រាច ខេត្តកំពត។ ចំណែកម្ចាស់រថយន្តឈ្មោះ ហៀង សេង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ដោយឡែងរថយន្តដែលជនសង្ស័យលួចនោះម៉ាកហីុយាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AL6771។

តាមការៀបរាប់ពីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាប្រហែលម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ រួបគាត់បានបើករថយន្តមកពីលក់ស្របៀរ និងគ្រឿងក្លែមនៅកន្លែងដែលមានល្ខោនលេង ហើយបានយករថយន្តមកទុកនៅមុខផ្ទះ រួចក៏បានចូលសម្រាកក្នុងផ្ទះ។ លុះរហូតព្រឹកឡើងពេលភ្ញាក់ពីដំដេក ស្រាប់តែបាត់រថយន្តទើបបង្កការភ្ញាក់ផ្អើលនាំគ្នាដើរកមិនឃើញ ។

សាក្សីបន្តថា ក្រោយមកនៅវេលាម៉ោង៨ព្រឹក ថ្ងៃដដែលទើបម្តាយម្ចាស់រថយន្តបានខលប្រាប់ថា ឃើញរថយន្តនៅក្នុងដីឡូត៍មួយកន្លែងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបនាំគ្នាចាំឃ្លាំមើលជនសង្ស័យ ។ រហូតមកវេលាម៉ោង២និង៣០នាទី ថ្ងៃដដែល ស្រាប់តែមានជនសង្ស័យ២នាក់មកបកស្កុត និងដោះស្លាកលេខចោល ទើបប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសម្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចរថយន្តខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ

image1 image3 image2


ចែករំលែក៖