ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តពីបាត់ដំបង មកជាប់ជុងត្រឹមពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួន បន្ទាប់ពីគេបានលួចរថយន្តហៃឡែនឌ័រមួយគ្រឿងពីខេត្តបាត់ដំបង ។ ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី២៩ តុលា ឆ្នាំ ២០១៨ នៅចំណុចភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យឈ្មោះ វ៉ាន់ ស៊ីថា អាយុ ៣៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិរំចេក២ ឃុំរតន: ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។ ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ចថា បុរសរូបនេះបានលួចរថយន្ត១គ្រឿង ម៉ាកហៃឡែនឌ័រ ព៌ណទឹកប្រាក់ពាក់ស្លាកលេខ បាត់ដំបង 2 B-32 45 ពីខេត្តបាត់ដំបង ។

បច្ចុប្បន្នជនសង្ស័យ និងរថយន្តកំពុងស្ថិតនៅក្រោមចំណាត់ការ របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕ ដោយ បឹុម ពិន


ចែករំលែក៖