ព័ត៌មានទាន់ហេតុការណ៍៖

លួចលក់ថ្នាំញៀននៅទីងងឹត សមត្ថកិច្ចតាមចាប់ខ្លួនបានដកហូតថ្នាំញៀន១២ កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ: មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ចាប់ឃាត់ខ្លួនបាន ជាមួយថ្នាំញៀនចំនួន១២កញ្ចប់តូចកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិនតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

មន្រី្តនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានដឹងថា ជនសង្ស័យដែលឃាត់ខ្លួនពាក់ព័ន្ធជួញដូរថ្នាំញៀននេះ មានឈ្មោះ សាំង ស៊ីហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺ សមត្ថកិច្ចមូលដ្ឋានបានចុះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ហើយបានប្រទះឃើញជនសង្ស័យកំពុងឈរ លក់ថ្នាំញៀននៅទីងងឹត ក៏បានឃាត់ខ្លួនឆែកឆេរដកហូតបានថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លា ចំនួន១២កញ្ចប់តូចនិងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងថ្នាំញៀនដែលដកហូតបាន ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការតាមច្បាប់៕ ប្រាថ្នា

Untitled-1 copy


ចែករំលែក៖