ព័ត៌មានទាន់ហេតុការណ៍៖

លោកខៀវ កាញារីទ្ធ៖ លោកប្រធានាធិបតីហ្វីលីពីន ឌុយទែកតេ ល្បីហើយ តែពេលមកកម្ពុជា គាត់នាំអ្នកល្បីមួយទៀតមកជាមួយ គឺព្រឹទ្ធសមាជិក ប៉ាគីវ អ្នកប្រដាល់ល្បីឈ្មោះពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ប្រធានាធិបតីហ្វីលីពីន លោក ឌុយទែកតេ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃទី១៣ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតនោះ លោកនឹងនាំមកស្តេចប្រដាល់ល្បីល្បាញទូទាំងពិភពលោក គឺមេនី ប៉ាគីអាវ មកជាមួយផងដែរ ។

ហ្វេសប៊ុកលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ថា៖ «លោកប្រធានាធិបតីហ្វីលីពីន ឌុយទែកតេ ល្បីហើយ តែពេលមកកម្ពុជា គាត់នាំអ្នកល្បីមួយទៀតមកជាមួយ គឺព្រឹទ្ធសមាជិក ប៉ាគីវ អ្នកប្រដាល់ល្បីឈ្មោះពិភពលោក ។ ពិតជាគណៈប្រតិភូល្បីល្បាញមែនហើយលើកនេះ ហើយជាការរីករាយមួយសំរាប់កម្ពុជាផងដែរ» ៕

 

manny-pacquiao-20161102_6233f011fe66467db8b7eb780c44d7f2 hqdefault-1


ចែករំលែក៖