ព័ត៌មានទាន់ហេតុការណ៍៖

លោកជូ សុធីប្រធានមន្ទីរសេដ្ឋកិច្ច ហិរញវត្ថុខេត្ត និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់សង្ឃ័រក្រុងស្វាយរៀង និងក្រុមការងារ នាំទៀនវស្សា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា២វត្តនៅវត្តក្រសាំងជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀ៖ លោកជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញវត្ថុខេត្ត និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់សង្ឃ័រ ព្រមទាំងក្រុមការងារជាច្រើនរូបទៀត បាននាំទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនជូន វត្តចំនួន២ ក្នុងភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅវត្តក្រសាំងជ្រំ។

លោកជូសុធីបានមានប្រសាសន៍ថា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណះបក្សប្រជាជនធ្វើអោយ ប្រទេសជាតិមានការរីកចំរើន និងអភិវឌ្ឍលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ។

លោកបន្តថាបញ្ជាក់ទៀតថា វិស័យព្រះពុទ្ធសាសនា បច្ចុប្បន្ននេះ មានការរីកចំរើន គួឱ្យកត់សំគាល់ ដើម្បីរួមចំណែក ក្នុងវិស័យពុទ្ធសាសនាជាមួយរាជរដ្ឋាភិបាល រូបលោកនិងក្រុមការងារជារៀងរាល់ឆ្នាំ តែងតែនាំទេយ្យវត្ថុ និងទៀនវស្សា ប្រគេនជូនព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវង្សាក្នុងវត្តចំនួន២នៅក្រុងស្វាយរៀងដែលស្រប ទៅតាមជំនឿប្រពៃណី របស់ប្រជាជនខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តាំងពីដើមរៀងមក។

ទៀនវស្សានិងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា២វត្តរួមមានវត្តក្រសាំងជ្រំទទួលបានអង្ករ១បាវស្មើរ៥០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនធំនិងថវិកា២០ម៉ឺនរៀល។

វត្តព្រះទន្លេរអង្ករ១បាវស្មើរនិង៥០គីឡូក្រាម គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ថវិកា២០ម៉ីនរៀល។

ក្រោយពីបញ្ចប់កម្មវិធីលោកជូ សុធីក៏បានឧបត្ថមថវិកាដល់យាយជីតាជីម្នាក់ៗ២ម៉ីនរៀលផងដែរ ៕ យឹម សុថាន

 


ចែករំលែក៖