ព័ត៌មានទាន់ហេតុការណ៍៖

លោកតាចាស់ម្នាក់ ត្រូវជនសង្ស័យស្ទាក់ ប្រើអំពើហិង្សាបង្កឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកតាចាស់ម្នាក់ត្រូវជនសង្ស័យប្រើអំពើហិង្សា ដោយចេតនា មានអាវុធ វៃឲ្យរបួសបែកក្បាលខាងក្រោយធ្ងន់ធ្ងរ ហេតុការណ៍នេះ បានកើតឡើងកាល់ពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី៥ មីនា ២០១៩ នៅចំណុចលើផ្លូវលំភូមិតាពៅ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឹម នាម ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (របួសបែកក្បាលខាងក្រោយធ្ងន់ធ្ងរ)។ ឯជនសង្ស័យឈ្មោះ ម៉ុច មករា ភេទប្រុស អាយុ ៣២ឆ្នាំនៅភូមិ-ឃុំជាមួយគ្នា ។

មុនពេលកើតហេតុ ជនរងគ្រោះជិះកង់ទៅលេងផ្ទះក្មួយ នៅភូមិជាមួយគ្នា លុះពេលជិះកង់ត្រឡប់មកវិញ (ជិះកាត់មុខផ្ទះជនសង្ស័យ) មកដល់ចំណុចកើតហេតុ ជនសង្ស័យឃើញជនរងគ្រោះជិះកង់ ស្រាប់តែជនសង្ស័យយកដំបង(ឈើក្ដារ)ស្ទុះទៅវៃលើជនរងគ្រោះត្រូវចំក្បាល ពីក្រោយ ចំនួន០១ដំបង បណ្ដាលឲ្យជនរងគ្រោះបែកក្បាលរបួសធ្ងន់ ។

បច្ចុប្បន្នជនរងគ្រោះសម្រាកនៅផ្ទះពេទ្យឯកជន ឯជនសង្ស័យ ឃាត់ខ្លួន នៅប៉ុស្ដិ៍គគីរធំ។ មូលហេតុ គំនុំ និងស្រវឹងស្រា ៕ ប៊ុនរិទ្ធី


ចែករំលែក៖