ព័ត៌មានទាន់ហេតុការណ៍៖

លោកទូច គង្គា អនុប្រធានគណះពង្រឹងឃុំដូង បានដឹកនាំក្រុមការងារប្រគុំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិឈើទាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកទូច គង្គា អនុប្រធានគណះពង្រឹងឃុំដូង ស្រុករមាសហែក នារសៀលថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងាររៀបចំប្រគុំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិឈើទាល ឃុំដូង។

ក្នុងនោះមានបេក្ខជនចូលរួមប្រឡងចំនួន១៥នាក់ មានស្រី១០នាក់។ ដោយឡែកប្រជាជនចូលរួមមកកម្សាន្តនិងរាំរែកប្រមាណជាង២០០នាក់។ ពេលចប់កម្មវិធីគណៈកម្មការបាននឹងផ្តល់ពិន្ទុដល់បេក្ខជន៣រូប ទទួលជ័យលាភី ហើយត្រូវបន្តទៅចូលរួមប្រឡងយកជ័យលាភីប្រចាំឃុំដូងនាពេលខាងមុខ ក្នុងនោះមានការចូលរួមទាំង២២ភូមិ។

ការប្រគុំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិនីមួយៗ ក្នុងឃុំដូង គឺមានគោលបំណងផ្សាភ្ជាប់ការស្រឡាញ់ដោយមនោសញ្ចេតនា រវាងប្រជាជនតាមមូលដ្ឋាន ជាមួយក្រុមការគណះពង្រឹងគ្រប់ជាន់ថ្នាក់ នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលតែងតែស្គាល់សុខទុក្ខ ការរស់នៅប្រជាជន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ដើម្បីប្រទេសជាតិ។

កម្មវិធីមិនត្រឹមបង្កើតបរិយាកាសសប្បាយរាំរែកដ៏ស្និទស្នាលប៉ុណ្ណោះទេ គឺប្រជាជនក្នុងមូលដ្ឋានគាំទ្រយ៉ាងពេញទំហឹងផងដែរ៕ សុខ ខេមរា

 


ចែករំលែក៖