ព័ត៌មានទាន់ហេតុការណ៍៖

លោកបង្វឹកក្រុមហង្សក្រហមចង់បាន Aubameyang មកអង់គ្លេស

ចែករំលែក៖

លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានដាក់សំណើក្នុងតម្លៃ៦១លានផោនដើម្បីចង់នាំយកកីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្លិបចាស់របស់ខ្លួនគឺ ក្លិប Dortmund ។ ការដាក់សំណើនេះបន្ទាប់ពីជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិប Roma ក្នុងតម្លៃ៣៥លានផោនរួចមក។

ជាមួយគ្នានេះក្រុមហង្សក្រហមក៏ត្រូវប្រជែងជាមួយក្លិបធំៗនៅអឺរ៉ុបមានដូចជា ក្លិបParis Saint-Germain របស់បារាំង ក្លិបMan City របស់អងគ្លេស ក្លិបChelsea របស់អង់គ្លេស និងក្លិបបMan Unitedរបស់អង់គ្លេស ដែលសុទ្ធតែបង្ហាញចំណាប់អារម្មណ៍ចង់បាន Pierre-Emerick Aubameyang ពីក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រូបនេះសម្រាប់រដូវកាលខាងមុខនេះដែរ។

ខ្សែប្រយុទ្ធសញ្ជាតិហ្គ័របុងវ័យ២៧ឆ្នាំ មកពីទ្វីបអាហ្រ្វិករូបនេះ កិច្ចសន្យារបស់គេនៅពហុកីឡដ្ឋាន Westfalenstation របស់ Dortmund និងអស់សុពលភាពនៅឆ្នាំ២០២០ ស្របពេលដែលរូបគេធ្លាប់បានបង្ហាញពីការចង់ ចាកចេញទៅលេងនៅក្លឹបធំៗផ្សេងទៀតដើម្បីឈ្នះពានរង្វាន់កំពូល។

លោក Jurgen Klopp គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យ២៩ឆ្នាំ ចង់បានអតីតកូនក្រុមរបស់លោករូបនេះ ដើម្បីមកចាប់ដៃគូលេងជាមួយ នឹងកីឡាករឆ្នើមវ័យក្មេងដែលមានស្រាប់មានដូចជា Roberto Fermino, Philippe Coutinho , Sadio Mane ,Adam Lallana ជាដើម ដែលលោកមើលឃើញចំណុចល្អរបស់ Aubameyang កាលពីលោកនៅ ដឹកនាំក្រុម Dortmund ។

សូមបញ្ជាក់ថា កីឡាករ Aubameyang បានបង្ហាញខ្លួនដ៏អស្ចារ្យសម្រាប់ការ ប្រកួតរដូវកាលចាស់ ជាកីឡាករស៊ុតបានច្រើន ជាងគេបំផុត (៣១គ្រាប់) ក្នុងការបង្ហាញខ្លួន៣១ប្រកួតសម្រាប់ ដូវកាល ២០១៦-២០១៦កន្លងទៅ។ ចំណែកការជាមួយក្រុមជម្រើសជាតិហ្គាបុង រូបគេរកបានរហូតដល់៤៣ គ្រាប់សម្រាប់រដូវកាល២០១៦-២០១៧។ ប៉ុន្តែបើគិតពីឆ្នាំ២០១៣ មកកីឡាករ Aubameyang បង្ហាញខ្លួនបាន១៨៩លើក និង ស៊ុតបញ្ចូលទីបានសរុប១២០គ្រាប់ ៕ ដេវីត


ចែករំលែក៖