ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីអតីតប្រធានាធិបតីហ្វីលីពីន Arroyo រៀបចំពិធីលៀងសាយភោជន៍ជូន សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ នៅល្ងាចថ្ងៃទី ១១ ខែវិច្ឆិកាដដែលនេះ លោកស្រីអតីតប្រធានាធិបតីហ្វីលីពីន Arroyo បានរៀបចំពិធីលៀងសាយភោជន៍ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។នៅនៅក្នុងពិធីលៀងសាយភោជន៍នេះក៏មានមន្រ្តីសំខាន់ៗរបស់ប្រទេសហ្វីលីពីនជាច្រើនរូប និងលោកជំទាវ Aung San Suu Kyi នៃប្រទេសមីយ៉ាន់ម៉ា ក៏បានអញ្ជើញចូលរួមផងដែរ។ លោកជំទាវ Gloria Macapagal Arroyo បានចាត់ទុក សម្តេចតេជោ ជាមិត្តល្អរបស់ហ្វីលីពីន ហើយលោកស្រីនឹងខិតខំជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ ជាពិសសេស ជួយជំរុញនូវទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

ពិធីលៀងសាយភោជន៍បានបញ្ចប់ប្រកបទៅដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖