ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុន ម៉ាណែត ចុះឈ្វេងយល់ពីសុខទុក្ខបងប្អូនសមាគមខ្មែរនៅកូរ៉េ

ចែករំលែក៖

ប្រទេសកូរ៉េ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែតបានជួបសំណេះសំណាលជាមួយតំណាងសមាគមពលករខ្មែរសមាគមនារីខ្មែររៀបការជាមួយគ្រួសារជនជាតិកូរ៉េ តំណាងសមាគមសិស្សនិស្សិត តំណាង ព្រះពុទ្ធសាសនា នៅក្នុងប្រទេសកូរ៉េ និង តំណាងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ដើម្បីសិក្សាឈ្វេងយល់អំពីសុខទុក្ខក្នុងការធ្វើការងារ និងការរស់នៅប្រទេសកូរ៉េ ក៏ ដូចជាដោះស្រាយ តម្រូវការសំខាន់ៗដល់ ប្រជាពលករនៅក្នុងប្រទេសកូរ៉េ ។

លោកហ៊ុន ម៉ាណែត បានមានប្រសាសន៍ ថា នេះជាការគិតគូរអំពីសុខទុក្ខពីការធ្វើការ និងការរស់នៅរបស់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េពីសំណាក់រាជរដ្ឋាភិបាលបង្កើតនូវយន្តការងាយស្រួលមួយនិងសំខាន់ៗ មួយចំនួនដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ និងពលករដែល រស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េ ។

លោកមានប្រសាសន៍ថា នេះមិនមែនជាលើកទី១ទេដែលយើងបានជួបគ្នា ហើយថ្ងៃនេះយើងបានមកអង្គុយជាមួយគ្នា ដើម្បី ស្តាប់ឲ្យបានច្រើន និងព្យាយាមដោះស្រាយរាល់តម្រូវការសំខាន់ៗ បន្ថែមទៀត ដោយ មន្ត្រីជំនាញ សិក្សាឈ្វេងយល់ និងដាក់ចុះ ផែនការនៅពេលខាងមុខ ដើម្បីឆ្លើយតប នឹងសំណូមពរតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងប្រជាពលករខ្មែរនៅប្រទេស កូរ៉េ ។ នេះជាគោលនយោបាយរបស់រាជ រដ្ឋាភិបាលដែលបានគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់ទីកន្លែង ។

នៅក្នុងឱកាសនោះលោកបណ្ឌិត ហ៊ុន ម៉ាណែតបានស្នើឲ្យតំណាងសមាគមនីមួយៗលើកឡើងនូវព័ត៌មាន ក៏ដូចជាសំណូមពរ និងតម្រូវការផ្សេងៗដែលខ្លួនមាន ដែល បាននិងកំពុងជួបប្រទះដើម្បីស្តាប់ឲ្យបាន ច្រើន និងព្យាយាមដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋពលករខ្មែរ នៅក្នុងប្រទេស កូរ៉េ ។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ តំណាងសមាគមពលករខ្មែរ តំណាងសមា គមសិស្សនិស្សិត តំណាងសមាគមនារីរៀបការគ្រួសារកូរ៉េ និងតំណាងសមាគមជាច្រើន ទៀតបានលើកឡើងបញ្ហាមួយចំនួនទៀត ដែលទាក់ទងនូវបញ្ហាផ្លូវច្បាប់រៀបចំឯក សារផ្លូវការផ្សេងៗ ទាក់ទងទៅនិងការងារក៏ដូចជាការរស់នៅប្រចាំថ្ងៃ និងបានលើកឡើងអំពីវិស័យព្រះពុទ្ធសាសនាក៏ដូចជាផ្នែកសិក្សាធិការនៅក្នុងប្រទេសកូរ៉េ ផងដែរ ។

តំណាងសមាគមស្ត្រីខ្មែររៀបការជា មួយគ្រួសារកូរ៉េក៏បាន លើកឡើងអំពីការ លំបាក និងបញ្ហាមួយចំនួនដាក់ជូនថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីជំនាញជួយសិក្សា និងដោះ ស្រាយនូវបញ្ហាទាំងអស់នោះ ដើម្បីជាការបង្កនូវលក្ខណៈងាយស្រួលតាមផ្លូវច្បាប់ សម្រាប់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េ ។

ជាការឆ្លើយតប លោកបណ្ឌិតហ៊ុន ម៉ាណែត បានទទួលយកនូវបញ្ហា និង សំណូមពរក៏ដូចជាតម្រូវការជាច្រើនដើម្បីសិក្សា និងដោះស្រាយជូនបងប្អូនពលករខ្មែរទៅតាមជំនាញនីមួយៗហើយ នឹងបានបង្ហាញពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងដំណើរ ទស្សនកិច្ចនេះ លោកបណ្ឌិតហ៊ុន ម៉ាណែត បានដឹកនាំងមន្ត្រីជំនាញសំខាន់ៗតាម ក្រសួងមួយចំនួនមានដូចជា ក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ ប្រទេសកូរ៉េ ក្រសួងយុត្តិធម៌ នាយកដ្ឋាន អន្តោប្រវេសន៍ និងមន្ត្រីជំនាញជាច្រើន ទៀត ដើម្បីចូលរួមប្រជុំសិក្សាឈ្វេងយល់ និងដោះស្រាយនូវបញ្ហាដែលបានលើក ឡើង ក្នុងអង្គប្រជុំនេះ ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅប្រទេសកូរ៉េ ។

តំណាងសមាគមពលករខ្មែរ សមាគមនារីខ្មែររៀបការជាមួយគ្រួសារជនជាតិកូរ៉េ តំណាងសមាគមសិស្ស និស្សិត តំណាងព្រះពុទ្ធសាសនានៅក្នុងប្រទេសកូរ៉េ និង តំណាងសហគមន៍ខ្មែរនៅសាធារណរដ្ឋ កូរ៉េបានគាំទ្រ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូរពីសុខទុក្ខក្នុងការធ្វើការងារ និងការរស់នៅប្រទេសកូរ៉េពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងការដោះស្រាយតម្រូវការនិងទទួលយកនូវ សំណូមពរចាំបាច់មួយចំនួនរបស់គាត់ដែលទាំអស់នេះបានធ្វើជីវិតនៃការរស់នៅនិងការធ្វើការរបស់ពួកគាត់មានភាពប្រសើរឡើង ៕ ហេង សូរិយា

nkw4-1 nkw4-2


ចែករំលែក៖