ព័ត៌មានទាន់ហេតុការណ៍៖

លោកអធិការស្រុកមេមត់ប្រកាសរកសាច់ញាតិ ជនរងគ្រោះជិះម៉ូតូដួលរងរបួសធ្ងន់ដោយសារស្រវឹង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៥ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលឃុំកំពាន់ បានទទួលព័ត៌មានពីពលរដ្ឋចិត្តល្អម្នាក់ប្រាប់ថា មានបុរសម្នាក់ គាត់បើកបរម៉ូតូ
ធ្លាក់ប្រឡាយក្បែរផ្លូវដួលសន្លប់នៅចំណុចចំការកៅស៊ូ ប៉េង សេង ស្ថិតក្នុងភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ពេលកម្លាំងទៅដល់បុរសម្នាក់នោះនៅតែមិនទាន់ដឹងខ្លួន ហើយបានសួរនាំប្រជាពលរដ្ឋទាំងអស់នោះគាត់ថា មិនស្គាល់ ក៏សម្រេចចិត្តបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពកំពាន់ ដែលនៅជិតនោះ ។

ចំណែកឯម៉ូតូ និងសំភារផ្សេងៗត្រូវបានកម្លាំងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ ហើយកំពុងព្យាយាមស្វែងរកសាច់ញាត្តិមកទទួលយកទៅវិញ ។

តាមព័ត៌មានដែលទទួលបានពីពលរដ្ឋដែលឃើញបុរសនោះបើកបរក្នុងស្ថានភាពស្រវឹងស្រាជោកជាំ និងគ្រប់គ្រងខ្លួនឯងមិនបាន ៕ វណ្ណៈ


ចែករំលែក៖