ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូកម្ពុជាបន្ដចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការរិនីបងប្អូនប្រជាពល រដ្ឋធ្វើការងារនៅម៉ាឡេស៊ី លើកទី២

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការអនុញ្ញាត ជាគោលការណ៍ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ដ ដឹកនាំគណៈប្រតិភូកម្ពុជា៧ រូប អមដំណើរដោយលោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេសុី ចុះជួបសំណេះ សំណាល ជាមួយបងប្អូនខ្មែរ-ឥស្លាម ជាកម្មករ កម្មការរិនី ដែលធ្វើការងារនៅប្រទេសម៉ាឡេស៊ី ៣តំប​ន់ ផ្សេងគ្នាក្នុងចំងាយពី ១៥០ ទៅ ៤០០ គីឡូម៉ែត្រ ក្នុងនោះមាន តំបន់ Ulu Tiram រដ្ឋ Johor Bahru តំបន់ Sungai Bulohរដ្ឋ Selangor តំបន់ Tanjong Minyak រដ្ឋ Melaka រយៈពេលមួយសប្ដាហ៍។

នៅអាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញ កាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ នេះជាលើកទី២ បន្ទាប់ពីបានចុះជួបសំណេះសំណាលសួរ សុខទុក្ខ និង ពិសាអាហារសាមគ្គីរួមគ្នាដោយជោគជ័យ ជា មួយបងប្អូនប្រជាពល​រដ្ឋ​ខ្មែរ-ឥស្លាមចំនួន ៥២៣នាក់ រស់ នៅតំបន់ Kajang រដ្ឋ Selangorn រួចមក នៅប្រទេសម៉ាឡេស៊ី ។

លោកបន្ដថា គម្រោងលើកនេះគណៈប្រតិភូយើងក៏និងជួប ពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ,រដ្ឋមន្រ្តី អភិបាលរដ្ឋ, អ្នកវិនិយោគ,អង្គការ-សមាគមន៍ម៉ាឡេសុីសំខាន់ៗមួយចំនួនទៀត ហើយក៏បន្ដចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការរិនី បងប្អូនប្រជាពលរដ្ឋ ដែលកំពុង ធ្វើការងារ និងរស់នៅប្រកបអាជីវកម្មផ្សេងៗ ទាំង៣តំបន់ តាមគម្រោងចំនួន៦០០ទៅ៧០០នាក់ ផងដែរ។

លោកបន្ដថា ក្នុងឱកាសជួបនោះដែរ លោកក៏ និងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់បងប្អូន ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារ នៅម៉ាឡេស៊ីទាំងអស់ មេត្ដារក្សាភាពថ្លៃថ្នូរជាខ្មែរ កុំប្រព្រឹត្ដអំពើមិនគប្បី នាំឲ្យ អាប់ឱនកិតិ្ដយសជាខ្មែរ ។ ដោយសារ បច្ចុប្បន្ន ស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹក​នាំរបស់ សម្តេច​តេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពនិងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ។ ជាមួយគ្នានេះដែរ តំណាងឲ្យប្រជាពលរដ្ឋខ្មែរក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ រាជ​រដ្ឋាភិ​បាលកម្ពុជា ដែល តែងតែយកចិត្ដទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋយើងខ្ញុំ ​ហើយយើងខ្ញុំទាំងអស់គ្នា និងខិតខំរក្សាភាពថ្លៃថ្នូរឲ្យបានខ្ជួាប់ខ្ជួន ដើម្បីលើកតម្កើងប្រពៃណីជាតិខ្មែរ និងកិត្ដិយស ប្រទេសជាតិ និងសង្គមបន្ត បោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជា ជារៀងរហូត៕ សំរិត


ចែករំលែក៖