ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ចុះត្រួតពិនិត្យការដ្ឋានសាងសង់ទីលានបាល់ទាត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ទីលានបាល់ទាត់មួយកន្លែង នៅចំណុចខាងក្រោយបរិវេណវិទ្យាល័យខ្លាកូន ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលផ្តួចផ្តើមសាងសង់ និងរៀបចំដោយ លោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

ចំពោះការសាងសង់ទីលានបាល់ទាត់នេះ គឺជាគោលការណ៏របស់សហពន្ធ័កីឡាបាល់ទាត់កម្ពុជា តម្រូវឲ្យមានគ្រប់ទូទាំង ២៥រាជធានី-ខេត្ត ដែលជាសាលាតម្រង់ទិសសម្រាប់កីឡាករបាល់ទាត់ U-15 និង U-17 ហ្វឹកហាត់ ដើម្បីឈានទៅចូលរួមប្រកួតក្នុងកម្មវិធីសុីហ្គេម នាឆ្នាំ ២០២៣ ដែលកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាស៊ីហ្គេមនាពេលខាងមុខ ។

ការដ្ឋានសាងសង់ទីលានបាល់ទាត់ខាងលើនេះ បានត្រាសេនីវ៉ូដី និងបានកំពុងរៀបចំប្រព័ន្ធបង្ហូរទឹកជុំវិញបរិវេណទីលានផងដែរ ៕


ចែករំលែក៖