ព័ត៌មានទាន់ហេតុការណ៍៖

លោក កែវ រ៉េមី ប្រតិកម្មនឹងសមាជិកសភា អាស៊ានម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បាន ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់ លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ប្រធានក្រុមមួយដែលតាំងខ្លួន ឯងថា «ក្រុមសមាជិកសភាអាស៊ាន» ហើយ វាយប្រហារកម្ពុជាខ្លាំងៗអំពីបញ្ហាសិទ្ធិ មនុស្សនៅកម្ពុជា។ លោក កែវ រ៉េមី ចាត់ ទុកថា តំណាងរាស្រ្តនៃប្រទេសសមាជិក អាស៊ានមួយកំពុងរំលោភលើគោលការណ៍ អាស៊ានដែលមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសសមាជិកដទៃ ។

សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ដែលមានលោក ឆាល សាន់ទី អេហ្គោ តំណាងរាស្រ្តមួយរូបរបស់ប្រទេសម៉ាឡេស៊ីជាប្រធានបានចេញរបាយការណ៍ មួយវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាដោយមានសេចក្តីថា «ការវាយប្រហារ សមាជិកសភា និងការគំរាមកំហែងស្ថាប័ន កម្ពុជាគឺជាសំឡេងជួងមរណៈសម្រាប់ ប្រជាធិបតេយ្យនៅកម្ពុជា» ។

លោក កែវ រ៉េមី បានអះអាងថា ការ លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ APHR មិនឆ្លុះបញ្ចាំងអំពីការពិតនៃស្ថានភាពនៅក្នុងប្រទេសកម្ពុជានោះទេ ហើយ ថា តំណាងរាស្រ្តរូបនេះកំពុងរំលោភលើ គោលការណ៍អាស៊ានចំណុចទី២ដែលចែង ថា មិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងប្រទេស ប្រទេសនានាជាសមាជិក ។

លោកថ្លែងយ៉ាងដូច្នេះថា «លោក ឆាល សាន់ទីអេហ្គោ គាត់ជាតំណាងរាស្រ្តមកពីមណ្ឌលខ្លាំង ខ្ញុំដឹងគាត់មកពីគណបក្ស ណាក៏ប៉ុន្តែខ្ញុំមិនបានគិតថា ជារឿងឆ្លុះ បញ្ចាំងអ្វីធំដុំទេ …ក៏ប៉ុន្តែខ្ញុំឃើញគាត់នៅ តែគឃ្លើនបន្តរិះគន់កម្ពុជាដូចកម្ពុជាហ្នឹង អាក្រក់ ហើយដូចជាប្រទេសគាត់នោះ អស្ចារ្យណាស់អ៊ីចឹង។ ប៉ុន្តែខ្ញុំនៅតែទុកមុខ ដល់ប្រទេសរបស់គាត់ក៏ដូចជាប្រទេសមួយ ចំនួននៅបណ្តាអាស៊ានដែរ»។

លោក កែវ រ៉េមី បានលើកឡើងថា នៅកម្ពុជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ។ កម្ពុជាមានអង្គការសង្គមស៊ីវិល ជាច្រើន ហើយកម្ពុជាក៏បើកឱ្យអង្គការសង្គម ស៊ីវិលចូលរួមសង្កេតក្នុងការបោះឆ្នោត។ ក្រៅពីនោះកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបរទេសដែលអាចចូលរួមផ្សព្វផ្សាយអំពីរឿងនយោបាយ ប៉ុន្តែប្រទេសដទៃមិនមាននោះ ទេ។ ទាំងនេះគឺជាការផ្តល់សិទ្ធិសេរីភាព របស់កម្ពុជា។ លោកបានបន្ថែមថា នៅ ប្រទេសដទៃបើរិះគន់តុលាការនឹងមាន ទោសឯនៅកម្ពុជាមានការរិះគន់តុលាការយ៉ាងអនាធិបតេយ្យ។ នៅកម្ពុជាបក្ស ប្រឆាំងមានសមាសភាពនៅក្នុងគណៈកម្ម ការរហូតដល់អនុប្រធានរដ្ឋសភា។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជា ជនកម្ពុជាក៏បានប្រតិកម្មជាមួយនឹងរបាយការណ៍របស់ APHR ផងដែរ។ ក្រសួងការ បរទេសបានបញ្ជាក់ថា ក្រុមទាំងនោះមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សភាអាស៊ានឡើយ ហើយថាក្រុមទាំងនោះវាយតម្លៃ កម្ពុជាប្រកបដោយភាពខ្មៅងងឹត៕ ហេង សូរិយា

hqdefault


ចែករំលែក៖