ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន នឹងសាកល្បងគ្រាប់បែកបរមាណូលើកទី៦ចំខួបកំណើត ជីតា គីម អុីលស៊ុង ថ្ងៃទី១៥ ខែមេសាឬ?

ចែករំលែក៖

ក្រុមអ្នកអង្កេតការណ៍ពីសកម្មភាព របស់កូរ៉េខាងជើងបានបញ្ជាក់ថា មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹងសាក ល្បងគ្រាប់បែកបរមាណូជាលើកទី៦ នៅ ថ្ងៃខួបកំណើតជីតា គីម អុីលស៊ុង នាថ្ងៃទី ១៥ ខែមេសាខាងមុខ។

តាមសារព័ត៌មាន The sun ផ្សាយថា ថ្ងៃទី១៥ ខែមេសាជាថ្ងៃល្អបំផុតដើម្បីសាក ល្បងអាវុធថ្មីទៀតនៅក្នុងប្រទេសនេះ។ អតីតមេដឹកនាំកូរ៉េខាងជើង គីម អុីលស៊ុង ស្លាប់នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៤ ក្នុងជន្មាយុ៨២ឆ្នាំ។ ការស្លាប់របស់អ្នក បង្កើតកូរ៉េខាងជើងត្រូវបានរក្សាជាសម្ងាត់រហូតដល់៣៤ម៉ោង ទើបប្រកាសឲ្យដឹងជា សាធារណៈខ្លាចមានសភាពចលាចលនៅ ក្នុងប្រទេស។

សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានផ្សាយថា រយៈពេលចុងក្រោយនេះ ទីតាំងសាកល្បងបរមាណូរបស់កូរ៉េខាងជើងមានសកម្មភាពជាបន្តបន្ទាប់។ ទាំង នោះបង្ហាញឲ្យឃើញថា កូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បង គ្រាប់បែកបរមា ណូជាលើកទី៦ក៏ថាបាន។

ពេលកន្លងមកថ្មីៗលោក គីម ជុងអ៊ុន ក៏បានគំរាមកំហែងអាមេរិក កម្ទេចអាមេរិកឲ្យក្លាយទៅជាផេះផង់។ ការគំរាមខាងលើ ធ្វើឡើងក្នុងពេលដែលភាគីទាំង២ប្រឈមមុខតានតឹងដាក់គ្នាដោយសារតែការធ្វើ សមយុទ្ធបាញ់គ្រាប់ពិតរបស់អាមេរិក និង កូរ៉េខាងត្បូង។ កាលពីដើមខែមីនាកន្លង មក កូរ៉េខាងជើងបានគំរាមវាយប្រហារ អាមេរិកដោយបរមាណូទៀតផង។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទកន្លងទៅថា រាល់ការវាយប្រហារណាមួយរបស់កូរ៉េខាងជើងនឹងត្រូវរារាំង មិនឲ្យចំគោលដៅវាយប្រហារនោះទេ។

មន្ត្រីនាំពាក្យឲ្យការិយាល័យកិច្ចការ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានប្រាប់វិទ្យុ សំឡេងសហរដ្ឋអាមេរិក VOA ថា សហ រដ្ឋអាមេរិកបានត្រៀមលក្ខណសម្បត្តិរួច រាល់ដើម្បីការពារខ្លួន ព្រមទាំងប្រទេស សម្ពន្ធមិត្ត គឺជប៉ុន និងកូរ៉េខាងត្បូងពីការ គំរាមកំហែងរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ផងដែរថា ក្នុងពេលថ្មីៗនេះកូរ៉េខាងជើងបានគំរាមធ្វើប្រតិបត្តិការការពារទុកមុន ស្របពេលដែលខ្លួនបានថ្កោលទោសចំពោះសហសមយុទ្ធយោធារវាង អាមេរិកនឹងកូរ៉េខាងត្បូងលើឧបទ្វីបកូរ៉េ ៕ ម៉ែវ សាធី

MAIN-kim-jong-new


ចែករំលែក៖