ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី និងសុរិយោដីខេត្តឧត្ដរមានជ័យ ត្រូវបានប្រជាពលរដ្ឋ៤៥គ្រួសារប្ដឹងទៅក្រសួងដែនដីរឿងស៊ីញ៉េលក់ដីរង្វង់មូល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០៨១៨ មានការបែកធ្លាយតាមរយៈពាក្យបណ្ដឹងពីប្រជាពលរដ្ឋ៤៥គ្រួរសារ​ រស់នៅភូមិអូគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ចោទទៅលើលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ថា បានស៊ីញ៉េលក់ដីរង្វង់មូលស្រឡៅស្រោង ស្ថិតនៅភូមិអូគគីកណ្ដាល ឲ្យទៅអ្នកមានអំណាចម្នាក់​ ។

បើយោងទៅលើសារបែកធ្លាយរបស់ប្រជាពលរដ្ឋទាំង៤៥គ្រួរសារខាងលើ ពួកគាត់បានសុំឲ្យលោកទេសរដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជា សុភារ៉ា ជួយអន្តរាគមន៍ ដោយពួកគាត់ទាមទារឲ្យរក្សាដីអតីតរង្វង់មូលស្រឡៅស្រោង ទុកជាសម្បត្តិសារធារណៈវិញ ទុកជាកន្លែងសួនច្បារ កន្លែងធ្វើវិធីបុណ្យផ្សេងៗក្នុងភូមិ ហើយពួកគាត់បានលើកសំណូមពរនៅគ្រប់វេទិកាសាធារណ: តែគ្មានបានលទ្ធផលឡើយ ពោលគឺរឿងនេះ គឺចាប់ពីលោក គឹម គាវិន នៅជាប្រធានការិយាល័យ ហើយពួកគាត់បានដាក់ពាក្យ សុំជួយអន្តរាគមន៍យូរហើយតែ រហូតមកទល់ នឹងពេលនេះ មិនទាន់បានឃើញពន្លឺជាវិជ្ជមានពីក្រសួងដែនដី ឆ្លើយតបដល់ពួកគាត់ឡើយ ។

លោក គឹម គាវិន ជាប្រធានមន្ទីររៀបចំដែនដី និងសុរិយោដីខេត្តឧត្ដរមានជ័យ ម្នាក់ដែលតែងតែល្បីឈ្មោះជាងគេ ក្នុងចំណោម២៥មន្ទីរជុំវិញខេត្ត ដែលល្បីខាងពុករលួយ កេងយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិផង និងស៊ីញ៉េលក់ដីរដ្ឋផង ក្នុងនោះ គេឃើញឈ្មោះលោក គឹម គាវិន ខ្លួនឯង បានធ្វើបណ្ណ័យកដីបឹងរមនីយដ្ឋានអតីតផ្ទះតាម៉ុក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងស៊ីញ៉េលក់ដីអតីតរង្វង់មូលស្រឡៅស្រោង រហូតដល់មានពលរដ្ឋជាច្រើននាក់ ប្ដឹងទៅក្រសួងដែនដី ដែលជាអង្គភាព​របស់ខ្លួន ឲ្យមានការទទួលខុសត្រូវចំពោះអំពើស្មោគគ្រោកមន្រ្ដីរូបនេះ ។

ពលរដ្ឋទាំង៤៥គ្រួសារ បានសុំអំពាវនាវទទូចទៅដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងលោកទេសរដ្ឋមន្រ្ដី ជា សុផារ៉ា សុំឲ្យជួយអន្តរាគមន៍ដល់បំណងរបស់ពួកគាត់ផង ដើម្បីរក្សាដី​អតីត រង្វង់មូលស្ថិតនៅក្នុងភូមិអូគគីកណ្ដាល ទុកជាសម្បត្តិរដ្ឋវិញផង ដែលត្រូវបានលោក គឹម គាវិន ស៊ីញ៉េលក់ឲ្យអ្នកមានអំណាចនោះ ។

លោក គឹម គាវិន ត្រូវបានមហាជនរិះគន់ចំៗថា លោកបានប្រព្រឹត្តរឿងអាស្រូវចាប់តាំងពីលោក នៅជាប្រធានការិយាល័យភូមិបាល ស្រុកអន្លង់វែង រហូតទៅជាប្រធានមន្ទីរ កាន់តែប្រព្រឹត្តអំពើអាស្រូវច្រើនឡើងៗ ។ តែមិនដឹងថា លោក គឹម គាវិន បានផ្លោះតួនាទីពីប្រធានការយាល័យភូមិបាល ទៅជាប្រធានមន្ទីរបានយ៉ាងស្រួលនោះ មកពីមូលហេតុអ្វីឡើយ ប្រហែលលោកពូកែស៊ីញ៉េលក់ដីរដ្ឋ និងកិបកេងយកដីរដ្ឋហើយមើលទៅ ។

លោកគឹម គាវិន​ ប្រធានមន្ទីររៀបចំដែនដី និងសុរិយោដីខេត្តឧត្ដរមានជ័យ បានឲ្យដឹងតាមទូរសព្ទ័ថា លោកមិនបានលក់ដីរង្វង់មូលណានោះទេ ហើយដីនោះមិនមែនរបស់ពលរដ្ឋទេ ។ លោកបន្តថា​ យកល្អ សួរទៅម្ចាស់ដីទៅ ថាបានដីនោះមកពីណា ដោយវិធីណា? ៕ ប៉ែននួន


ចែករំលែក៖