ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការអង្គភាពច្រកចេញ ចូលតែមួយហើយ ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានលឿន

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពច្រកចេញ ចូលតែមួយនៅថ្នាក់រាជធានីភ្នំពេញបានរៀបចំអោយដំណើរការហើយ ហើយដើម្បីជម្រុញឱ្យការអនុវត្តលើការងារនេះបានល្អប្រសើរ នារសៀលថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញមន្ត្រីក្រោមឱវាទដែលពាក់ព័ន្ធនឹងការងារ ផ្តល់សេវាប្រជាពលរដ្ឋ មកប្រជុំ ដើម្បីផ្តល់ជាអនុ សាសន៍មួយចំនួន ដែលក្រសួងមហាផ្ទៃបានដាក់ជូន ។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅសាលារាជធានីភ្នំពេញនេះ គេមិនបានឃើញវត្តមានអភិបាលខណ្ឌទាំង១២នោះទេ ពោលគឺមានតែមន្ទីរពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះដែលបានចូលរួម ក្នុងកិច្ចប្រជុំនេះ ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការបើកឱ្យដំណើរ ការអង្គភាពច្រកចេញ ចូលតែមួយនៅថ្នាក់រាជធានីនេះ គឺដើម្បីបំរើសេវាសាធារណៈជូនប្រជា ពលរដ្ឋអោយបានល្អប្រសើរ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដែលតែងតែកើតមានឡើងនាពេលកន្លងមក និងស្របពេលដែលការិយា ល័យច្រកចេញ ចូលតែមួយនៅតាមបណ្តាលខណ្ឌ បំរើសេវាជូនប្រជាពលរដ្ឋមិនទាន់បានល្អប្រសើរនូវឡើយ ។

លោកបន្ដថា៖ការបើកដាក់អោយដំណើរការសេវាច្រកចេញចូលតែមួយក្នុងរដ្ឋបាលរាជធានីភ្នំពេញនៅពេលនេះគឺ ដើម្បីលុបបំបាត់ការលើកឡើងរបស់ប្រជាពលរដ្ឋដែលតែងមានការថ្នាំងថ្នាក់ជាពិសេសនៅពេលទៅរកសេវាកម្មផ្សេងៗ។ កាលពីមុនប្រជាពលរដ្ឋចង់ស្នើសុំសេវាកម្មអ្វីមួយគឺមានភាពសាំញាំ មានការពាក់ព័ន្ធច្រើនកន្លែង ប៉ុន្តែពេលនេះពួកគាត់ គ្រាន់តែមកស្នើសុំសេវាកម្មទាំងនេះ នៅការិយាល័យច្រកចេញចូលតែមួយជាការស្រេច។ រាល់ទម្រង់បែបបទ និងលិខិតផ្សេងៗសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដើម្បីបំពេញ ត្រូវបានរៀបចំឲ្យមានលក្ខណៈសាមញ្ញ ខ្លី ច្បាស់លាស់ និងងាយយល់។

សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានបង្កើត និងដាក់អោយដំណើរការជាផ្លូវកានូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្នុង ៤០ក្រុង ស្រុក ខណ្ឌគោលដៅរួចហើការិយាល័យទាំងពីរនេះនឹងត្រូវពង្រីកនៅតាមខណ្ឌ និងស្រុកគោលដៅផ្សេងៗទៀត ដើម្បីផ្តល់សេវាដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ៕ សំរិត


ចែករំលែក៖