ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ អាជ្ញាធររាជធានីភ្នំពេញ រកឃើញថា ប្រឡាយលូមួយចំនួន ពិតជាត្រូវបាន ប្រជាពលរដ្ឋខ្លះ រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងឲ្យមន្រ្តីចុះស្រង់ស្ថិតិ ដើម្បីដោះស្រាយ ជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលស្គាល់ថា ប្រឡាយ លូ មួយចំនួនពិតជាត្រូវបាន ប្រជាពលរដ្ឋរំលោភ យកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ហើយបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណា ព្យាបាលប្រជាពលរដ្ឋ មិនមែនចេះតែឃើញ ដៃយកដៃ ឃើញជើងយកជើងនោះទេ ពោលគឺយើងត្រូវដោះស្រាយ ជាមួយពួកគាត់តាម សម្រួលទៅតាមអ្វីដែលយើងអាចធ្វើទៅបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការធ្វើសកម្មភាពស្តារ កាយប្រឡាយ មេ ដើម្បីរំដោះទឹកជាការងារមួយដាច់ខាត ត្រូវ តែធ្វើដើម្បីដោះស្រាយ កង្វល់របស់ប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់និងមានការរិះគុណយ៉ាងចាស់ដៃពីប្រ ជាពលរដ្ឋផងដែរ ។

ពាក់ព័ន្ធនិងបញ្ហានេះ លោក ឃួង ស្រេង ក៏បានជម្រុញឲ្យមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្រង់ស្ថិតិឲ្យបានច្បាស់លាស់ ចំពោះ ប្រជាពលរដ្ឋ និងអ្នកមានប្រាក់ មួយចំនួន ដែលរំលោភយកដីចំណីប្រឡាយ ចាក់ដីក្នុងប្រឡាយនិងបញ្ជាក់ពីទំហំប្រឡាយឲ្យបានច្បាស់ ពីចំណុច មួយទៅចំណុចមួយ ផ្ញើរ ទៅឲ្យលោកជាបន្ទាន់ ដើម្បីឲ្យលោកអាចជម្រុញការងារនេះបានលឿន បំពេញទៅតាមសំណូមពរ ដែលប្រជាពល រដ្ឋចង់បាន។

លោក ឃួង ស្រេង បានទទួលស្គាល់បែបនេះ ខណៈ លោក បានដឹកនាំមន្រ្តីជំនាញ អាជ្ញាធរដែនដី ចុះទៅពិនិត្យ ស្ថានភាពប្រឡាយ បារាំង ដើមស្លែង និងប្រឡាយលូប្រាំ ដើម្បីបញ្ជៀសបញ្ហាទឹកលិច ដោយ ជំនន់ ទឹកភ្លៀង ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់ ស្ទឹង មានជ័យ ខណ្ឌមានជ័យ និងមួយចំណែកទៀតរំដោះ ទឹកចេញពីខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៧ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្រោយពីការដើរត្រួតពិនិត្យឃើញថា ប្រឡាយលូមួយចំនួន ត្រូវបានប្រជា ពលរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យតួ ប្រឡាយ តូច ទឹកហូរមិនទាន់ទើបបណ្តាលឲ្យ មានការលិចលង់ពេលមានភ្លៀងម្តងៗ។

លោកឃួង ស្រេងក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរថ្នាក់សង្កាត់ ខណ្ឌ រាជធានី ដើម្បីដោះស្រាយលើបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនេះ ពោលគឺប្រជាពលរដ្ឋត្រូវចូលជាច្រើនករណីដូចជា ត្រូវទុកដាក់សម្រាមឲ្យបានល្អ កុំឲ្យចូលមាត់លូ ហើយបើមានការរំលោភប្រឡាយលូ ត្រូវជួយរាយការណ៍ប្រាប់មកអាជ្ញាធរជាដើម ដើម្បីទប់ស្កាត់បានទាន់ពេល។

បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពជាក់ស្តែងលើប្រឡាយទឹកមួយចំនួន នៅក្នុងមូលដ្ឋានខណ្ ឌសែនសុខ និងខណ្ឌមានជ័យ ដោយសារតំបន់នេះតែងទទួលរងការលិចលង់ដោយទឹកជំនន់ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដូច្នេះ ហើយ ទើបលោកអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យដោះស្រាយលើបញ្ហាទឹកលិចនេះតែម្តង។

មន្រ្តីសាលារាជធា នីភ្នំពេញ បានឲ្យដឹងផងដែរថា បញ្ហាទឹកលិចនៅតំបន់នោះ បណ្ដាលមកពីមានភាពមិនប្រក្រតីមួយចំនួន ដោយសារតែមានការរំលោភកេងយកដីមាត់ប្រឡាយ ពិសេសអ្នកសាងសង់បុរីលក់នៅតំបន់ប្រឡាយបារាំង ក្នុងខណ្ឌសែនសុខ ដែលធ្វើឲ្យផ្លូវលេខ២០០៤ ផ្លូវដួងងៀប ផ្លូវក្រវ៉ាត់ក្រុងទី២ តំបន់ភូមិសាស្ត្រទឹកថ្លា និងតំបន់ភូមិសាស្ត្រខាងកើត និងខាងត្បូងព្រលាន យន្តហោះ ទទួល រងការលិចលង់ជារឿយៗ ពេលមានភ្លៀងធ្លាក់ខ្លាំង។

លោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងពីរ និងមន្រ្តីសាធារណការ ប្រចាំរាជធានីភ្នំពេញ ត្រូវប្រញាប់ចុះត្រួត ពិនិត្យនៅតាមបណ្ដោយ ប្រឡាយ បារាំង ដើម្បីពិនិត្យ បច្ច័យឲ្យបានល្អិតល្អន់ មុននឹងបើកដំណើរការជីកដីដាក់លូថ្មីរំដោះទឹកជំនន់ និងពន្យល់ប្រាប់ប្រជាពលរដ្ឋនៅតាមចញ្ចើមផ្លូវ និងនៅក្នុងបុរីភ្នំពេញថ្មី ខណ្ឌសែនសុខ សូមមានការយោគ យល់ដល់ក្រុមការងារផង នៅពេលដំណើរការដាក់ លូមេ នោះ៕ សំរិត


ចែករំលែក៖