ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ នឹងទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីចូលរួមកិច្ចប្រជុំ G-20 នៅក្នុងទឹកដីជប៉ុន ។ នៅក្នុងប្រទេសជប៉ុនលោកត្រាំ នឹងជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំកំពូល ជាលក្ខណៈទ្វេភាគី ក្នុងនោះមានជួបពិភាក្សា ជាមួយប្រធានាធិបតីចិន ស៊ី ជីងពីន ស្តីពីសង្គ្រាមពាណិជ្ជកម្ម និង ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ផងដែរ ។

បន្ទាប់កិច្ចប្រជុំ G-20 លោកត្រាំនឹងទៅកាន់កូរ៉េខាងត្បូង ជួបពិភាក្សាជាមួយសមភាគី ម៉ូនជេអ៊ីន លើបញ្ហាសំខាន់ៗពិសេស គឺ បញ្ហា រំសាយអាវុធបរមាណូនៅកូរ៉េខាងជើង ។ ប្រភពព័ត៌មាន AP បានផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ថា លោកត្រាំ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jea-in ស្របពេលដំណើរទស្សនកិច្ចទៅកាន់ជប៉ុនចូលរួមប្រជុំកំពូល G-២០ ។

សេតវិមានបានប្រកាសថា មេដឹកនាំទាំងពីរអាមេរិក-កូរ៉េខាងត្បូង បន្តការងារសម្របសម្រួល ខិតខំឆ្ពោះទៅរកការសម្រេចបានគោលគោលដៅចុងក្រោយ ថា ឧបទ្វីបកូរ៉េ ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ ។ មេដឹកនាំទាំងពីរ នឹងពិភាក្សាបញ្ហាសំខាន់ៗរបស់អាមេរិក និងកូរ៉េខាងត្បូងផងដែរ ។

គួរជម្រាបថា កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការនាំមកនូវឧបទ្វីបកូរ៉េ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនោះ បានបរាជ័យជាបន្តបន្ទាប់ គឺដោយសារតែបញ្ហាជាប់គាំង នៃដំណើរការពិភាក្សាអាមេរិក នឹងកូរ៉េខាងជើង តាំងពីខែកុម្ភៈ ឆ្នាំ២០១៩នោះមកម្ល៉េះ ។

ក្រោយអំពីជំនួបកំពូលលើកទី២ នៅវៀតណាម មិនបានជោគជ័យនេះមក កូរ៉េខាងជើងចាប់ផ្តើមបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ៕


ចែករំលែក៖