ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច គង្គា ដឹកនាំក្រុមការងារមកប្រគំតន្ត្រីជាកម្មវិធីសប្បាយ សប្បាយជាមួយបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីរួចដៃពីការបង្កបង្កើនផលស្រូវដំណាំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្រាប់ចុងសប្តាហ៍នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ លោកទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូងបានដឹកនាំក្រុមការងារមកប្រគុំតន្ត្រីសម័យក្នុងកម្មវិធីសប្បាយសប្បាយជូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងរំពាក់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

កម្មវិធីដ៏កម្រនិងមិនធ្លាប់មានពីមុនមកនេះផងដែរក៏មានការចូលរួមពីក្រុមការងារបក្សឃុំ-ភូមិ ក្រុមយុវជន បងប្អូនបងប្អូនប្រជាពលរដ្ឋ សិល្បករ តារាចំរៀង ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត បន្ទាប់ពីពួកគាត់សម្រាករួចដៃពីមុខរបរបង្កបង្កើនផលស្រូវដំណាំផ្សេងៗ និងជាការផ្សារភ្ជាប់នូវមនោសញ្ចេតនារវាងប្រជាពលរដ្ឋជាមួយក្រុមការងារ ក្នុងនោះក៏មានការកម្មវិធីប្រលងចម្រៀងសម័យជ្រើសរើសអ្នកមានទេពកោសល្យច្រៀងពិរោះដើម្បីឈានទៅប្រលងយកពានរង្វាន់ប្រចាំសម្រាប់ឃុំដូង ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៨ខាងមុខនេះផងដែរ៕ សុខ ខេមរា


ចែករំលែក៖