ព័ត៌មានទាន់ហេតុការណ៍៖

លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន

ចែករំលែក៖

ខេត្តសៀមរាប៖ ពលរដ្នថ្លែងថា ស្ទឹងសៀមរាបកំពុងតែទទួលរងនូវការបង្ហូរទឹកស្អុយ ខ្មៅកខ្វក់ចូលរាប់សិបឆ្នាំមកហើយ មិនទានឃើញមាន លោកអភិបាលក្រុងណាមួយចុះធ្វើការកែលំអរ និងបញ្ចៀសទឹកស្អុយចេញពីផ្សារដើមអំពិល នេះនៅឡើយ ទុកបណ្ដែបណ្ដោយឲ្យទឹកស្ទឹងសៀមរាប ក្លាយជា ទឹកស្អុយ រលួយ ធ្វើឲ្យប៉ះពាលយ៉ាងខ្លាំង ដល់បរិស្ថាន សុខភាពពលរដ្នសារធារណះ ។

ទទឹមនិងនោះពលរដ្ឋបានរិះគន់ថា អភិបាលក្រុងសៀមរាបថ្មី លោក នួន ពុទ្ធារ៉ា ហាក់ប្រងើយកន្តើយ មិនយកចិត្តទុកដាក់ រឿងផ្សារដើមអំពិល ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម បង្ហូរទឹកស្អុយចូលស្ទឹង សៀមរាប បណ្តាលឲ្យទឹកស្ទឹងខ្មៅស្អុយដូចគម្រង់ជាដើម ។ ក្នុងប្រភពរឹះគន់នោះ ពលរដ្ឋថា អភិបាលក្រុងរូបនេះឡើងដំបូងអួតអាងណាស់ ស្តាប់ទៅដូចអស្ចារ្យ តែមិនបានប៉ុន្មានថ្ងៃផង ដូចជាស្ងប់ស្ងាត់ទៅវិញ ក្នុងនោះពលរដ្ឋសុំឲ្យលោក នួន ពុទ្ធារ៉ា អភិបាលសៀមរាបមេត្តា ជួយដោះស្រាយរឿងបង្ហូរទឹកស្អុយដាក់ស្ទឹងខាងលើនេះផង។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានឆ្លើយតបក្នុងកិច្ចសម្ភាសន៍ នៅថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៩នេះថា លោកបានចាត់ក្រុមការងារឲ្យពិនិត្យហើយដើម្បីធ្វើការជាមួយម្ចាស់ផ្សារ ឲ្យគាត់រៀបចំជាបឋមសិនចំពោះមុខ តែយើងក៏កំពុងតែរងចាំគម្រោងធំរបស់ខេត្តដែលបានសិក្សារួចហើយ ដោយមាន ក្រុមជំនាញរបស់ អាដេ ជួយរៀបចំប្រព័ន្ធចំរាញដាក់តាមបណ្ដាយស្ទឹងដើម្បីឲ្យទឹកស្ទឹងស្អាត ទៅថ្ងៃក្រោយលែងមានទឹកកខ្វក់ ទឹកស្អុយទៀតហើយ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖