ព័ត៌មានទាន់ហេតុការណ៍៖

លោក បែន រ័ត្ន ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនកម្លាំង ប៉ុស្តិ៍ទាំង៦ ចំណុះឲ្យស្នងការខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសហការីបានអញ្ជើញចុះសួរសុខទុក និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦ ស្ថិតក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដែលកំពុងរងគ្រោះដោយទឹកជំនន់ជន់លិច។

អំណោយចែកជូន និងប៉ុស្តិ៍ទាំង៦ដែលទទួលបានរួមមាន ១-ប៉ុស្តិ៍ព្រែកអាជី ,២-ប៉ុស្តិ៍កោះ ពីរ, ៣-ប៉ុស្តិ៍កំពង់ ទ្រាស ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ,៤-ប៉ុស្តិ៍ពាមជីលាំង ,៥-ប៉ុស្តិ៍បឹងព្រួល និង៦-ប៉ុស្តិ៍ជីរោទ៍១ ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។ ដោយក្នុង១ប៉ុស្តិ៍ ទទួលបានអង្ករ១០០គីឡូក្រាម,ម៉ី៤កេស,ត្រីខ៤យួរ,ទឹកផ្លែឈើ១កេស, ទឹកសុទ្ធ៣យួរ, អាវយឺតម្នាក់១,មុង-ភួយ-ក្រណាត់ស-ថ្នាំពេទ្យ និងថវិកា២១០.០០០រៀល ផងដែរ ។

នៅគ្រានោះដែល លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក្រៅពី នាំយកអំណោយមកចែកជូន លោកបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ លោកថា ទោះស្ថិតក្នុង គ្រាលំបាកយ៉ាងណា ក៏ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា តែងគិតគូយកចិត្តទុក ដាក់អំពីបងប្អូន ប្រជាពលរដ្ឋ ។

លោកអះអាងថា នឹងខិតខំចលនាសប្បុរសជនរកមូលនិធិបន្ថែមទៀតទុកសម្រាប់ឧបត្ថម្ភបងប្អូននាពេលខាងមុខបន្តទៀត ៕ វណ្ណៈ


ចែករំលែក៖