ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បង្ហាញសកម្មភាពមួយចំនួនដែលថា សម រង្ស៊ី ធ្វើតាមបញ្ជាបរទេស

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់ អំណាចបានបង្ហាញនូវសកម្មភាពមួយចំនួន របស់លោក សម រង្ស៊ី ដែលបង្ហាញថា អតីតមេបក្សប្រឆាំងរូបនេះបានធ្វើតាម បញ្ជារបស់បរទេសក្នុងក្របខ័ណ្ឌនៃបដិវត្តន៍ ពណ៌បំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ ប៉ុន្តែរាល់សកម្មភាព និងឧបាយកល ទាំងនេះត្រូវបានទប់ស្កាត់ទាន់ពេលវេលា។

តាមលោក សុខ ឥសាន នយោបាយ បោកប្រាស់ និងមិនទទួលខុសត្រូវរបស់ លោក សម រង្សុី ដូចជាការប្រព្រឹត្តអំពើពុក រលួយពេលធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាឆ្នាំ១៩៩៤ ហើយក្រោយ រាជរដ្ឋាភិបាលអាណត្តិទី១ ដេញចេញពី តំណែងបានរត់ទៅបង្កើតបក្សជាតិខ្មែរនៅ ឆ្នាំ១៩៩៥។ នៅឆ្នាំ១៩៩៧ លោក សម រង្ស៊ី បានដឹកនាំធ្វើបាតុកម្មបណ្តាលឲ្យមាន ផ្ទុះគ្រាប់បែកស្លាប់មនុស្សជាង១០នាក់ និងរបួសជាច្រើនសិបនាក់ ហើយមិន ទទួលខុសត្រូវ។ នៅឆ្នាំ២០០៣ ចាញ់ការ បោះឆ្នោត បែរជាឡាំប៉ាមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត ហើយនៅពេលចូល ប្រជុំត្រីភាគីក្រោមព្រះរាជាធិបតីភាពព្រះ ករុណាសម្តេចព្រះនរោត្តម សីហនុ ចំណាយ ពេលជាង៧០ម៉ោងនៅព្រះបរមរាជវាំង ឯកភាពបង្កើតរាជរដ្ឋាភិបាលចម្រុះត្រីភាគី ដល់ព្រឹកស្អែកឡើងស្រាប់តែបដិសេធមិន ចុះហត្ថលេខាលើកំណត់ហេតុប្រជុំ។

លោក សុខ ឥសាន ឲ្យដឹងដែរថា នៅ ខែកុម្ភៈ ឆ្នាំ២០០៦ បានសរសេរលិខិតសុំ ទោសសម្តេចតេជោហ៊ុន សែន ដើម្បីបាន ចូលស្រុក ហើយពេលមកដល់កម្ពុជាបាន ចូលរួមអនុម័តវិសោធនកម្មច្បាប់រដ្ឋធម្ម នុញ្ញដូរពីការអនុម័តដោយសំឡេង២/៣ មក៥០ភាគរយបូក១វិញ ក្នុងការរៀបចំ ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងការបង្កើត រាជរដ្ឋាភិបាលថ្មី។ ក្រោយការបោះឆ្នោត ឆ្នាំ២០០៨ លោក សម រង្សុី ឡាំប៉ាប្រឆាំង លទ្ធផលបោះឆ្នោតមិនព្រមចូលប្រជុំដំបូង រដ្ឋសភា ហើយនៅពេលដល់ម៉ោងប្រជុំ ទើបរត់ចូលវិមានរដ្ឋសភា។ លោកបន្តថា នៅឆ្នាំ២០០៨នោះដែរ លោក សម រង្ស៊ី បាននិយាយបរិហារលោកឧបនាយករដ្ឋ មន្ត្រី ហោ ណាំហុង ថាជាមេគុកនៅជំរំបឹង ត្របែក ហើយបានរងបណ្ដឹងត្រូវតុលាការ កាត់ឲ្យជាប់គុក២ឆ្នាំ និងបង់ប្រាក់៨លាន រៀល ហើយរត់គេចខ្លួនទៅក្រៅប្រទេស រហូត។

លោក សុខ ឥសាន លើកឡើងទៀតថា នៅមុនការបោះឆ្នោតឆ្នាំ២០១៣ សម្តេច តេជោ ហ៊ុន សែន បានសុំព្រះរាជទានលើក លែងទោសបានចូលស្រុកមកបោះឆ្នោត។ ពេលដឹងថាបក្សខ្លួនចាញ់ឡាំប៉ាមិនទទួល ស្គាល់លទ្ធផលបោះឆ្នោតដឹកនាំធ្វើបាតុ កម្មតវ៉ារហូតដល់ញុះញង់ឲ្យមានអំពើកុប កម្មហិង្សានៅផ្លូវវេងស្រេង បណ្តាលឲ្យកម្ម ករស្លាប់៤នាក់ និងខូចខាតទ្រព្យសម្បត្តិ ឯកជន និងសាធារណៈអស់ជាច្រើន ហើយ មិនទទួលខុសត្រូវ។

ជាមួយគ្នានោះបានដឹកនាំធ្វើសកម្មភាព ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមផែនការ និងការបង្គាប់បញ្ជារបស់ បរទេសដោយប្រើពាក្យស្លោក “ហ៊ុន សែន អើយចុះចេញទៅ” “ដូរមិនដូរ” “ហ៊ុន សែន ជាជនផ្តាច់ការ” “ហ៊ុន សែន កាន់អំណាច យូរចុះចេញទុកឲ្យគេម្តង” “ហ៊ុន សែន ជា អាយ៉ងយួន ក្បាលយួនខ្លួនខ្មែរ” ជាដើម។

ក្រោយកិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៣ បានចូលប្រជុំ សភា ហើយប្តេជ្ញាថាឈប់លាបពណ៌ និង វាយប្រហារសម្តេចតេជោ ហ៊ុន សែន ឈប់ អនុវត្តនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ ក្រោយមកនៅ តែដដែល ហើយសម្តេចតេជោបានសម្រប សម្រួលផ្សារភ្ជាប់មនោសញ្ចេតនាបបួល ហូបបាយសាមគ្គីរវាងក្រុមគ្រួសារ នឹងក្រុម គ្រួសារ នាំទៅចូលរួមក្នុងពិធីបុណ្យអង្គរ សង្ក្រាន្តនៅសៀមរាបជួបជុំគ្នាជាមួយពល ករនៅម៉ាឡេស៊ីធ្វើដូចជារួសរាយរាក់ទាក់ ប៉ុន្តែមិនបានប៉ុន្មានផងនៅតែវាយប្រហារ សម្តេចតេជោដដែល ដែលធ្វើឲ្យវប្បធម៌ សន្ទនាត្រូវស្លាប់បាត់ទៅវិញ។ នៅទីបំផុត សម រង្សុី បានរត់ទៅក្រៅប្រទេសខ្លាចជាប់ គុក ទៅកៀកគរបរទេសឲ្យធ្វើការគាប សង្កត់ និងដាក់គំនាបមកលើរាជរដ្ឋាភិ បាលកម្ពុជាឥតឈប់ឈរ។

ជាមួយគ្នានោះ លោក សម រង្សុី បាន ទៅឈរថតពីមុខខ្លោងទ្វារ EU ហើយផ្សាយ ថា គេឈប់ទិញទំនិញពីកម្ពុជា ហើយដាក់ កំហុសលើរាជរដ្ឋាភិបាលថា អសមត្ថភាព ដឹកនាំបំផុសអនុវត្តពាក្យស្លោកកុំបី គឺកុំ ផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញ ទំនិញពីកម្ពុជា។

លោក សុខ ឥសាន លើកឡើងទៀតថា នៅមិននៅ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្សុី បានលាលែងពីតំណែង ប្រធានបក្ស និងសមាជិកបក្សដោយខ្លួន ឯងធ្វើក្លាហានឲ្យលោក កឹម សុខា ធ្វើប្រធាន បក្សវិញ ប៉ុន្តែទោះលាលែងមែនតែលោក សម រង្សុី នៅតែជ្រៀតជ្រែកក្នុងការងារបក្ស ដដែល ធ្វើឲ្យផ្ទៃក្នុងបក្សច្របូកច្របល់មិន ឈប់ឈរ។ ថ្មីៗនេះ សម រង្សុី បានលួចចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ តំណាងរាស្ត្របក្សប្រឆាំងទៀត ដោយអត់ អៀនខ្មាស។ ផ្អែកលើទង្វើ និងសកម្មភាព ខាងលើដោយសង្ខេបនេះ បញ្ជាក់ច្បាស់ថា សម រង្សុី ជាមនុស្សមានអត្តចរិតបោក ប្រាស់ និងមិនទទួលខុសត្រូវ ព្រមទាំងមិន ចេះខ្មាសអៀនទៀតផង ដែលមនុស្សគ្រប់ គ្នាមិនអាចធ្វើដូច។

តាមលោក សុខ ឥសាន ទង្វើ និងសកម្ម ភាពរបស់លោក សម រង្សុី គឺជាសកម្មភាព ធ្វើតាមការបញ្ជារបស់បរទេសក្នុងក្របខ័ណ្ឌ នៃបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់របស់សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែ រាល់ឧបាយកលទាំងនេះ ត្រូវបានទប់ស្កាត់ ទាន់ពេលវេលា ហើយជោគវាសនាបក្ស ប្រឆាំងនឹងត្រូវកំណត់ដោយតុលាការកំពូល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្រប តាមអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹង គណបក្ស និងក្រុមជនល្មើសច្បាប់៕ ហេង សូរិយា


ចែករំលែក៖