ព័ត៌មានទាន់ហេតុការណ៍៖

លោក ហៀង ម៉េង ចុះពិនិត្យការដ្ឋានសាងសង់សំណង់បង្ហៀរនៃទំនប់អាងទឹក ថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិិយម ដឹកនាំដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម បានចុះពិនិត្យការដ្ឋានសាងសង់សំណង់បង្ហៀរនៃទំនប់អាងទឹក ថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៤០% ហើយ ។

សំណង់បង្ហៀរនៃទំនប់អាងទឹក ថ្មី ដែលរងការខូចខាតស្ទើរទាំងស្រុង ដោយសារគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញប្រវែង ២៨០ ម ។ តាមរយៈការសាងសង់សំណង់បង្ហៀរថ្មីនេះ ទំនប់អាងទឹក ថ្មី នឹងមានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវលើផ្ទៃដីរហូតដល់ ៦.០០០ ហិកតា និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ។ ក្រៅពីបង្កើនសមត្ថភាពស្តុកទឹករបស់អាង សំណង់បង្ហៀរថ្មីនេះ ក៏នឹងក្លាយទៅជាផ្លូវគមនាគមន៍តភ្ជាប់ពីឃុំត្រពាំងតាវ ទៅកាន់ឃុំលំទង ស្រុកអន្លង់វែង ផងដែរ៕ សុខ ខេមរា

 


ចែករំលែក៖