ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត៖ គោលដៅធំរបស់យើង ត្រូវការពារសុខសន្តិភាព ការពារស្ថិរភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងសម្រាប់ខ្មែរតែមួយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោក ប្រាប់ទៅកងទ័ពថា កងទ័ពត្រូវមានមានមោទនភាពជាតិខ្មែរ ការពារបូរណភាពទឹកដី មានជំហរនឹងនរច្បាស់លា ស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងត្រូវការពារជាតិ សាស នា ព្រះមហាក្សត្រ ការពាររដ្ឋាភិបាលស្របច្បាប់។

មេបញ្ជាការជើងគោករូបនេះ បញ្ជាក់ថា «ខ្ញុំជឿជាក់ថា ប្អូនៗមិនចង់ឃើញប្រទេសរបស់យើងហែកជាពីរជាបី កាប់សម្លាប់គ្នាផ្ទៃក្នុង ដូចពីអតីតកាលនោះទេ។ ដូច្នេះ គោលដៅធំរបស់យើង ត្រូវការពារសុខសន្តិភាព ការពារស្ថិរភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងសម្រាប់ខ្មែរតែមួយ។ ការពារប្រឆាំងជនណាដែលញុះញង់ទាញ ដើម្បីបម្រើនយោបាយណាមួយដែ ល អាចឲ្យបែកបាក់ផ្ទៃក្នុង និងប៉ុនប៉ងបំផ្លាញសុខសន្តិភាព សេច ក្តីសុខប្រជាពលរដ្ឋ»។

ការថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងពិធីសម្តែងលំហាត់សំ យោគអន្តរាវុធ បញ្ចប់វគ្គរបស់និស្សិត នាយទាហានទ័ពជើង គោកជំនាន់ទី៧ នៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រទី១៥ ខែ កុម្ភៈ ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ បានលើកឡើងថា ប្អូនៗតាំងពីមិនទាន់ដឹងអ្វីទាំងអស់ពីកងទ័ព ក្លាយជានាយទាហានមានចំណេះដឹង មានសមត្ថភាពជំនាញ មានវិន័យសណ្ដាប់ធ្នាប់ ដែលនេះគឺជាការអភិវឌ្ឍប្រកបដោយមោទនភាពណាស់។ សូមអបអរ សាទរចំពោះលទ្ធផលរបស់ប្អូនៗ និស្សិតនាយទាហានទាំង អស់ និងសូមអបអរសាទរផងដែរចំពោះយោធាចារ្យ គណ: គ្រប់គ្រងវគ្គ គណៈគ្រប់គ្រងសាលា និងបុគ្គលិកគ្រប់ថ្នាក់ទាំងអស់ដែលបានបណ្ដុះបណ្ដាលធនធានសម្រាប់កងទ័ពរបស់យើង។

សមត្ថភាពទាំងអស់នេះ គឺជាសមត្ថភាពមូលដ្ឋានគ្រឹះដើម្បីចែករំលែក និងបំពេញបន្ថែមនៅពេលដែលយើងចេញទៅអនុវត្ត។ នេះគឺជាគោលការណ៍សំខាន់ណាស់សម្រាប់ការប ណ្ដុះបណ្ដាលកងទ័ព ប្រកបដោយមោទនភាព។ ក្នុងឱកាសនេះ លោកក៏សូមថ្លែងអំណរគុណរដ្ឋាភិបាល និងកងទ័ពប្រ ជាជនចិន ជានិច្ចកាលតែងតែជួយបណ្ដុះបណ្ដាល កសាងហេដ្ឋាសម្ព័ន្ធផ្សេងៗ។ ជាពិសេសផ្តល់លទ្ធភាពឲ្យប្អូនៗបានចេញទៅបំប៉នបន្ថែមនៅប្រទេសចិនតាមជំនាញរបស់ខ្លួន និងសូមបន្តការជួយការងារនេះតទៅទៀតដោយសង្ឃឹមថាភាគីចិនជួយកាន់តែច្រើន។

លោកបន្តថា ការកសាងសមត្ថភាពនេះ ជាការងារចាំបាច់សំ ខាន់សម្រាប់កងទ័ពរបស់យើង បង្កើនភាពក្លាហាន និងម្ចាស់ ការរបស់យើងក្នុងការការពារទឹកដី នេះគឺជាភារកិច្ចសំខាន់បំផុ តនៅក្នុងនាមជាកងទ័ព។ ការកសាងធនធានមនុស្ស ដើម្បីពង្រឹងវិស័យការពារជាតិ ធានាសម្រាប់កម្លាំងបន្តវេនជាកម្លាំងចាំបាច់ក្នុងការដឹកនាំ និងជាឆ្អឹងខ្នងក្នុងវិស័យការពារជាតិ។

មេបញ្ជាការកងទ័ពជើងគោក ថ្លែងបន្តទៀតថា «កំណែទម្រង់ និងពង្រឹងកងទ័ព ដើម្បីជាតិយើងខ្លាំង ការពារជាតិយើង គ្មាននរណាការពារយើងទេ ពេលមានសភាពការណ៍ យើងត្រូវរៀនរស់ខ្លួនឯង ការពារបូរណភាពទឹកដីត្រូវ មាននាយទាហា នមានសមត្ថភាពដឹកនាំកងទ័ពខ្មែរ នេះគឺជាការងារចាំបាច់។ ជំនាញយើង សព្វាវុធយើង ពេលខ្លះយើងប្រៀបធៀប ទៅប្រ ទេសជិតខាង គេដើរមុនយើងខ្លះ ប៉ុន្តែកុំភ្លេចថា សម្ភារគ្រាន់ តែជាឧបករណ៍បង្កើនប្រសិទ្ធិភាពប្រយុទ្ធទេ សំខាន់លើមនុ ស្ស មានឆន្ទៈ ការទុកចិត្តលើខ្លួនឯង ក្នុងសមត្ថ ភាពប្រយុទ្ធ។ ដូច្នេះវាមិនសំខាន់លើសព្វាវុធនោះទេ សំខាន់លើឆន្ទៈប្រយុទ្ធ ព្រោះឆន្ទ:ធ្វើឲ្យយើងមានម្ចាស់ការរៀបចំប្រ យុទ្ធ»។

ពាក់ព័ន្ធស្ថានភាព EBA វិញ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលខិតខំបម្រើជាតិ កសាងប្រទេសឲ្យរីកចម្រើនបានប៉ុណ្ណេះ សេដ្ឋកិច្ចរឹងមាំប៉ុណ្ណេះ យើ ងកុំព្រួយបារម្ភ អ្វីដែលសំខាន់យើងត្រូវម្ចាស់ការ ការពាររឹងមាំជាតិរបស់យើង គ្មានបរទេសណាមកធ្វើសេដ្ឋកិច្ចឲ្យយើងនោះទេ មានតែយើងអ្នកធ្វើសេដ្ឋកិច្ចខ្លួនឯង គ្មាននរណាមកការពារសុខសន្តិភាពឲ្យយើងនោះទេ មានតែយើងទេជាអ្នក ការពារសុខសន្តិភាព គ្មាននរណាការពារច្បាប់យើងទេ មាន តែយើងកាពារច្បាប់របស់យើង។

«ស្រុកខ្មែរយើងតាំងពីមានសង្គ្រាមបែកបាក់រហូត យើងខ្លាំងបានប៉ុណ្ណេះ ប្រជាពលរដ្ឋមានជីវភាពរឹងមាំប៉ុណ្ណេះ កងទ័ពរឹង មាំប៉ុណ្ណោះ យើងមិនត្រូវខ្លាចនោះទេ សំខាន់បំផុតជាតិរបស់យើង មិនឱនក្បាល យកកិត្តិយសជាតិ ឯករាជ្យជាតិលត់ជង្គង់ទៅឲ្យនរណាដើម្បីសុំអំណោយនោះទេ។ យើងរឹងមាំខ្លួនឯង ការពារជាតិខ្លួនឯង សេដ្ឋកិច្ចជាតិឯងរឹងមាំ។ EBA មិនធ្វើឲ្យយើងស្លាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យយើងខ្លាំងរឹងមាំ ធ្វើឲ្យយើងម្ចាស់ការខ្លួនឯង កាន់តែស្គាល់ខ្លួនឯង កាន់ តែពង្រឹងខ្លួនឯង ដើម្បីជាតិរស់ដោយខ្លួនឯង»។

ចុងក្រោយ លោកក៏ផ្តាំឲ្យប្អូនៗខិតខំតស៊ូ ប្រឹងប្រែង អត់ធ្មត់បន្តទៀតដើម្បីភាពជោគជ័យទាំងក្នុងសាលា និងពេលអនា គត។ នេះគឺជាមោទនភាពណាស់ ដែលមាននាយទាហាន ប្រ កបដោយសមត្ថភាព និងការប្រកួតប្រជែង មានឆន្ទ: និងកាន់ តែមានតម្លៃសម្រាប់កងទ័ពរបស់យើង៕


ចែករំលែក៖