ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ អំពាវនាវឲ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន គណៈចលនាសាសនិក ឥស្លាម បក្សប្រជាជន ត្រូវទៅបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ នៅថ្ងៃទី៤ មិថុនា

ចែករំលែក៖

ខេត្តក្រចេះ ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោក ធុន គ្រី សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈ ប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ បាន អំពាវនាវ ឲ្យលោកគ្រូ អ្នកគ្រូ យុវជន សមាជិក គណៈនាសាសនិកឥស្លាម មកពី៧០ភូមិ នៅស្រុក៥ មាន៦០០នាក់ ត្រូវទៅបំពេញ កាតព្វកិច្ច ជាពលរដ្ឋល្អ នៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ គឺជាថ្ងៃដែលបងប្អូន សម្រេចជោគវាស្នា នៃ ប្រទេសជាតិ ។ លោក អូស្មាន ហាស្សាន់ បានអំពាវនាវកាលពីថ្ងៃទី ១៤ ឧសភា ឆ្នាំ២០១៧ នៅឯមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ និង ដោយមានការប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ផងដែរ ។

បន្ទាប់ពីការផ្តល់សន្ទរកថាស្វាគមន៍ដោយលោក សាន់ ឡាទីន ប្រធានគណៈចលនាខេត្តនិង ការអានសេចក្តី សម្រេចស្តីពីការប្រកាសទទួលស្គាល់សមាសភាព ដោយ លោក ទូនី រ៉សេត អនុប្រធានប្រចាំការគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជារួច លោក ធុន គ្រី ក្នុងនាមជាប្រធានគណៈ ប្រចាំការ គណបក្សខេត្ត បានថ្លែងនូវការស្វាគមន៍ ក៏ដូចជាការប្តេជ្ញា ដោយបានប្ដេជ្ញា សហការគ្នាល្អរវាងគណបក្សខេត្ត និង គណបក្សតាមមូលដ្ឋាន ជាមួយគណៈចលនាសាសនិក ឥស្លាម ដេីម្បីឆ្ពោះទៅកាន់ទិសដៅតែមួយ គឺការគៀងគរសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ពីមហាជនគ្រប់ស្រទាប់ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ដែលនៅសល់ពេលតែប៉ុន្មានថ្ងៃខាងមុខទៀត ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ក៏ដូចជាការពង្រឹងរក្សាសម្លេងចាស់ និងបន្ថែមសម្លេងថ្មី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឱកាសបោះឆ្នោតសភា ឆ្នាំ២០១៨នេះ។

លោក អូស្មាន ហាស្សាន់ មានប្រសាន៍ថា គណៈចលនាសាសនិកឥស្លាម គឺជាសេនាធិការដែលធ្វេីការអោយគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានបង្កេីតឡេីងតាំងពីជិត២០ឆ្នាំ គឺតាំងពីឆ្នាំ១៩៩៨ ដែលគណៈចលនាមានថ្នាក់ដឹកនាំ សមាជិក សមាជិការ សកម្មនៅថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ហេីយត្រូវបានកែសម្រួលភារកិច្ចនិងតែងតាំងសមាសភាពជាបន្តបន្ទាប់ ទៅតាមដំណាក់កាល ដោយមូលហេតុមរណៈភាព រឺការលាឈប់ដោយបញ្ហាសុខភាពជាដេីម។

សូមបញ្ជាក់ថា ៖ នេះជាខេត្តទី ១៧ហេីយ ដែលថ្នាក់ដឹកនាំ សមាជិកសមាជិកា ថ្នាក់កណ្តាល ចេញយុទ្ឋនាការប្រកាសទទួលស្គាល់ និងកែសម្រួលសមាសភាពតាមខេត្ត និងមូលដ្ឋាន ក៏ដូចជាការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមានកិច្ចសហការល្អ ជាមួយមន្ទីរគណបក្សរាជធានី និងខេត្តនានា ដែលពិធីប្រកាស នុង សណេះសំណាលនានា ត្រូវបានធ្វេីឡេីង មន្ទីរគណប្សប្រជាជនកម្ពុជា ដែលផ្តេីមចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់មក ក៏បានបែងចែកថ្នាក់ដឹកនាំ ទទួលខុសត្រូវចុះតាមខេត្តនានា ហេីយនឹងបន្តចំនួន៦ខេត្តផ្សេងទៀត រួមមានខេត្តកោះកុង ព្រះសីហនុ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលនឹងបន្តធ្វេីការប្រកាសរហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ៕ សំរិត


ចែករំលែក៖