ព័ត៌មានទាន់ហេតុការណ៍៖

លោក Conte សម្រេចចិត្តបន្តកុងត្រាជាមួយតោខៀវ២ឆ្នាំទៀត

ចែករំលែក៖

អ្នកចាត់ការទូទៅរបស់ក្លិបតោខៀវ Chelsea លោក Antonio Conte បានសម្រេចចិត្តបន្តកិច្ចសន្យាថ្មីចំនួន២ឆ្នាំទៀតនៅទឹកដី Stamford Bridge រហូតដល់ឆ្នាំ២០១៩។

អតីតគ្រូបង្វឹក Juventus និងក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបានជួយឲ្យ Chelsea ឈ្នះពានអង់គ្លេស Premier League នៅក្នុងឆ្នាំទី១របស់លោកនៅអង់គ្លេស ដោយបញ្ចប់រដូវកាលជាមួយនឹងគម្លាត៧ពិន្ទុពីលើ Tottenham។

ក្រោយទទួលបានកុងត្រាថ្មីលោក Conte បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ ដែលបានចុះកុងកិច្ចសន្យាថ្មីជាមួយ Chelsea។ នៅក្នុងរដូវកាលដំបូងរបស់ខ្ញុំ គឺ កូនក្រុមបានប្រឹងប្រែងយ៉ាងខ្លាំង ដែលធ្វើឲ្យពួកយើងទទួលបានជោគជ័យ។ នេះពិតជាធ្វើឲ្យខ្ញុំរំភើបណាស់”។

សូមបញ្ជាក់ថា កាលពីរដូវកាលមុន(២០១៦-២០១៧)ក្រុមតោខៀវ Chelsea បានឈ្នះពាន រង្វាន់លីកកំពូលអង់គ្លេសក្រោមការដឹកនាំរបស់លោក Conte ។ សម្រាប់រដូវកាលដោះដូរ កីឡាករក្លិបតោខៀវបានប្រមាញ់យកកីឡាករមួយចំនួនដែលមានសក្តានុពលមកពង្រឹងក្លិប ផងដែរ សម្រាប់រក្សាតំណែងជើងឯកនៅរដូវកាលថ្មីដែលនឹងឈានចូលមកដល់នៅអំឡុង ខែសីហាខាងមុខនេះ ៕ ដេវីត

 


ចែករំលែក៖