ព័ត៌មានទាន់ហេតុការណ៍៖

លោក Conte អាចជំនួសបើសិនគ្រូបង្វឹក Zidane ធ្វើមិនបានល្អរដូវកាលនេះ

ចែករំលែក៖

ក្លិប Real Madrid កំពុងតែចាប់អារម្មណ៍គ្រូបង្វឹកក្រុមតោខៀវលោក Antonio Conte ដើម្បីជំនួសតំណែងលោក Zinedine Zidane ប្រសិនបើគ្រូបង្វឹករូបនេះដឹកនាំក្រុមមិនបានល្អនៅចុងរដូវកាលនេះ។

គ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane កំពុងរងសម្ពាធខ្លាំងខណៈដឹកនាំ ក្រុមស្តេចសឈរនៅលេខ៤ក្នុងតារាង La Liga និងការជម្រុះទៅ១៦ក្រុមចុងក្រោយក្នុងក្របខ័ណ្ឌ Champions League តាមពីក្រោយ Spurs សម្រាប់ការប្រកួតតាមពូល។

គួរបញ្ជាក់ថា កុងត្រារបស់គ្រូបង្វឹកដែលមានរហស្សនាមថា zizou នៅទឹកដីBernabeuនឹងបញ្ចប់នៅចុងរដូវកាល ហើយក្លិបទំនងជានឹងមិនបន្តកុងត្រាឡើយបើ Zidane នៅតែបន្តដឹកនាំមិនល្អដូចសព្វថ្ងៃ។ Conte នៅមានរយៈពេល ១៨ ខែដើម្បីបន្តកិច្ចសន្យាដែលមានស្រាប់នៅ Stamford Bridge ប៉ុន្តែលោក Carlo Ancelotti ត្រូវបានគេនិយាយថា បានត្រៀមចូលជំនួសតំណែងលោក Conte ដែរ ៕ ដេវីត


ចែករំលែក៖