ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារគ្រាប់បែកភាគខាងជើងអ៊ីរ៉ាក់ស្លាប់និងរបួសជាង១០នាក់

ចែករំលែក៖

យ៉ាងតិចមនុស្ស២នាក់ស្លាប់ និង១០នាក់រងរបួស កាលពីថ្ងៃទី២៥ ធ្នូ ក្នុងហេតុការណ៍វាយប្រហារគ្រាប់បែករថយន្តអត្តឃាតនៅផ្សារមួយស្ថិតនៅទីប្រជុំជន Tal Afar ខាងជើងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ។

មន្ត្រីនិយាយថា ផ្សារមួយនេះទើបតែបើកដំណើរការថ្មីៗនេះប៉ុណ្ណោះ រថយន្តមួយគ្រឿងបង្កប់ដោយគ្រឿងផ្ទុះបើកចូលទៅក្នុងចំណោមមនុស្សនៅក្នុងផ្សារ ហើយបំផ្ទុះតែម្តង ។

តំបន់ទីប្រជុំជន Tal Afar ទាំងមូល លាតសន្ធឹងដោយភូមិដ្ឋានពលរដ្ឋជុំវិញចំនួន៤៧ភូមិ ។ ពលរដ្ឋរស់នៅតំបន់នេះភាគច្រើនជាអ្នកកាន់និកាយ សាន់នី និងស៊ីអីត TUrkoman, ជនជាតិ Kurds និងជនភាគតិចផ្សេងទៀតក៏រស់នៅតំបន់នេះដែរ ។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសផ្លូវការ រំដោះទឹកដីពីការគ្រប់គ្រងរបស់ពួកឧទ្ទាមរដ្ឋអិស្លាម ។

ប៉ុន្តែទោះយ៉ាងណា ក្រុមភេរវកម្មរដ្ឋអិស្លាម ពួកគេនៅតែមានវត្តមាន លាក់ខ្លួននៅតំបន់វាលខ្សាច់ និងតំបន់រឹងមាំផ្សេងទៀត ដើម្បីវាយប្រហារកម្លាំងសន្តិសុខ និងជនស៊ីវិល ៕


ចែករំលែក៖