ព័ត៌មានទាន់ហេតុការណ៍៖

វាយម្តងមិនអស់ចិត្តខឹងជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនាំបក្ខពួកមកវាយម្តងទៀតរបួស៣នាក់ហើយគេចខ្លួនអស់

ចែករំលែក៖

ភ្នំពេញ៖ បុរស៣នាក់បងប្អូន ដែលជាអាជីករលក់ផ្លែឈើបានរងរបួសធ្ងន់ ស្រាល ខណៈកំពុងលក់ផ្លែមានហើយត្រូវក្រុមជនសង្ស័យមានគ្នាជាង១០នាក់ មកព្រួតវាយបង្កការភ្ញាក់ផ្អើលហើយនាំគ្នារត់គេចខ្លួនអស់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះទី១ ឈ្មោះ ផា វណ្ណដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបអង្គរក្ស ទី២ ឈ្មោះផា វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបលក់ផ្លែមាន ទី៣ ឈ្មោះ ផា ប៉ុនថែម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ផ្លែមាន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ ផាវណ្ណដា បានអោយដឹងថា នៅមុនពេលកើតហេតុនៅព្រឹកថ្ងៃទី១៦ ខែមីនា ប្អូនរបស់គាត់បានលក់ផ្លែមាននៅកន្លែងកើតហេតុក្រោយមក ក៏មានឈ្មោះ អាលីន បានមកឌឺដងរឿងលក់ដូរ ជិតដោយសារតែប្អូនគាត់លក់ដាច់ជាងក្រោយមកក៏ទាស់សំដីគ្នាកើតជាហិង្សាឈ្មោះ អាលីន ក៏ស្ទុះមកវាយប្អូនគាត់បណ្តាលឲ្យខៀវភ្នែកម្ខាង។ ភ្លាមនោះជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ រហូតព្រឹកថ្ងៃទី១៧ ខែមីនា ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ។ ក្រោយពីដាក្យពាក្យបណ្តឹងរួចនរងគ្រោះក៏ទៅកន្លែងកល់ដូវិញខណះទៅដល់ភ្លាមស្រាប់តែឈ្មោះអាលីនមកសួថា មិនហើយរឿងពីម្សិលមិញគិចយ៉ាងណាដែរ? ហើយជនរងគ្រោះក៏បានឆ្លើយថាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តី៍នគរបាលរួចហើយ។ ក្រោយមកជនបង្កបានចេញទៅវិញមួយសន្ទុះក្រោយមកក៏មកវិញហើយបានយកដំបងមកវាយទៅលើជនរងគ្រោះតែត្រូវរួបគាត់ដែលជាបងប្រុសបង្កើតនិងប្អូនម្នាក់ទៀតចាប់ជាប់។

សាក្សីដដែលបានបន្តថា ក្រោយមកស្រាប់តែមានប័ក្ខពួកជនបង្កនាំគ្នាមកជាង១០នាក់ទៀតប្រដាប់ដោយដំបង និងកន្ត្រៃមកព្រួតវាយ និងចាក់បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលហើយក្រុមបង្កបានគេចខ្លួនអស់ទៅ ។

ក្រោយកើតហេតុ ជនរងគ្រោះដោយសារតែរងរបួសធ្ងន់បែកក្បាលហូឈាមច្រើនពេកក៏ទៅមន្ទីរពេទ្យដើម្បីព្យាបាលរងបួស ។ លុះព្រឹកថ្ងៃទី១៨ ខែមីនា ទើបនាំគ្នាទាំង៣នាក់បងប្អូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖