ព័ត៌មានទាន់ហេតុការណ៍៖

វាយ និងគំរាមសម្លាប់ ប្អូនស្រីប្ដឹងនគរបាលចាប់ញាត់ទ្រុង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលជំនាញព្រហ្មទណ្ឌក្រុងពោធិ៍សាត់ ឃាត់ខ្លួនបុរសម្នាក់យកមកសួរនាំ ក្រោយទទួលបណ្ដឹងពីប្អូនស្រីបង្កើត នៅគ្រាជនសង្ស័យរូបនេះ បានវាយ និងគំរាមសម្រាប់នាង។

ហេតុការណ៍ហិង្សាក្នុងគ្រួសារខាងលើ បានអនុវត្តឡើងនៅវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឃើញថា ជនសង្ស័យបង្កដែលក្រុមគ្រួសារទ្រាំពុំបាននោះ ឈ្មោះ រុន រៀម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ កើតហេតុខាងលើ ។

របាយការណ៍នគរបាលបន្តថា ជនបង្ក (រុន រៀម) បានវាយដោយដៃជាច្រើន និងគំរាមសម្រាប់លើប្អូនស្រីបង្កើត ខណៈជនបង្កជាបងប្រុស ប្រើប្រាសគ្រឿងញៀនជាប្រចាំហាមមិនស្ដាប់ សមត្ថកិច្ចនគរបាលបាននាំយកមកបន្ដនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ បឹុម ពិន


ចែករំលែក៖