ព័ត៌មានទាន់ហេតុការណ៍៖

វាលខ្សាច់ដ៏អស្ចារ្យនៅកណ្តាលក្រុងភ្នំពេញដូចនៅមាត់សមុទ្រពិតៗអញ្ចឹង

ចែករំលែក៖

ភ្នំពេញ៖ នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រមានការប្រគំតន្ត្រី Anchor Beach Carnival 2017ដែលជាការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ ANCHOR ហើយមានការចូលរួមពីតារាខ្មែរល្បីៗនិងបានអញ្ជើញតារាមកពីប្រទេសថៃផងដែរ ។

ស្របគ្នានោះនៅខាងមុខឆាកក៏មានការដាក់តាំងលក់ស្រាបៀរ ANCHOR រួមជាមួយការរៀបចំកៅអីនៅលើវាលខ្សាច់សមុទ្រដែលជាការច្នៃប្រឌិតដ៏អស្ចារ្យដើម្បីឲ្យអ្នកចូលរួមទស្សនាបានពិសារស្រាបៀរបណ្តើររទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗអញ្ចឹង។ហើយបន្ទាប់ពីការប្រគំតន្ត្រី Anchor Beach Carnival 2017នៅភ្នំពេញបានបញ្ចប់ ក្រុមការងារនឹងបន្តធ្វើដំណើរទៅបង្កើតវាលខ្សាច់នៅខេត្តសៀមរាបចុងសប្តាហ៍ខាងមុខនេះ។

បញ្ជាក់ផងដែលថា ខ្សាច់ដែលយកមករៀបនេះ គឺជាខ្សាច់សមុទ្រពិតៗ ដើម្បីយកមកកែច្នៃនិងរៀបចំជុំវិញឆាកឲ្យដូចឆ្នេរសមុទ្រអញ្ចឹង ៕ ថម សន

beer (1) beer (2) beer (3) beer (4)


ចែករំលែក៖