ព័ត៌មានទាន់ហេតុការណ៍៖

វិទ្យុ Tivoli limited edition ប្រើជាមួយនឹងប្ល៊ូធូស

ចែករំលែក៖

ក្រុមហ៊ុន Tivoli បានដាក់បង្ហាញនូវវិទ្យុ limited edition PAL BT ដោយប្រើ Bluetooth នៅថ្ងៃនេះដើម្បីត្រៀមសំរាប់រដូវក្តៅនាពេលខាងមុខនេះ ។ ម៉ូដែលថ្មីនេះ មានពណ៌ស្រអាប់ ឬព្រិលដែលហៅថា PAL BT GLO មានតម្លៃដូចគ្នានឹងម៉ូដែលដើមមានតម្លៃ 199.99 ដុល្លារនិងមានលក្ខណៈពិសេសដូចគ្នា។ សមត្ថភាពរបស់វាគឺអាចចាក់ស្ដាប់នូវ AM / FM, ក៏ដូចជាតន្ត្រីចាកពីទូរស័ព្ទរបស់អ្នក ឬ ឧបករណ៍ប៊្លូធូសដែលអាចបើកបាន។ វាមានទំងន់តិចជាង 2 ផោនហើយមានថ្មសាកដែលបន្ថែមពីលើការផ្គត់ផ្គង់ថាមពល។ Tivoli និយាយថាថ្មអាចកាន់ដល់រយៈពេលប្រហែល 10 ម៉ោង។

ម៉ូដែលពណ៌ស្រអាប់ ឬ ព្រិលមាន LED ខាងក្នុងហើយអ្នកអាចកែតម្រូវកម្រិតពន្លឺបានទៀតផង។ រឿងដ៏ល្អជាពិសេសអំពី GLO គឺថា Tivoli មិនមានលុយច្រើនសម្រាប់ការចេញផ្សព្វផ្សាយនោះទេ។ ដូច្នេះអ្នកអាចបញ្ជាទិញវាឥឡូវនេះបានហើយ ៕ ហេង លក្ខិណា


ចែករំលែក៖